ដោយៈ និស្ស័យ
កោះកុងៈ អ្នកជំនាញកូររ៉េបាននិងកំពុងសិក្សា សាងសង់ស្ពានថ្មីមួយទៀត តភ្ជាប់ពីក្រុងខេមរៈភូមិន្ទ ទៅកាន់ស្រុមមណ្ឌលសីមា ជាស្ពានថ្មី អមនឹងស្ពានដែលមានស្រាប់បច្ចុប្បន្ននេះ។
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង លោកអន ដាវុធបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមអ្នកជំនាញការកំពុងជីកដីនៅបាតសមុទ្រ ដើម្បីវាយតម្លៃបច្ចេកទេសសាងសង់ស្ពានថ្មីមួយបន្ថែមទៀត ជំនួសស្ពានចាស់បច្ចប្បន្ន ដែលមានទំហំតូចចង្អៀត។
លោកបន្តថា “ការសិក្សានេះ ត្រូវចំណាយពេលប្រមាណ១ឆ្នាំ មុននឹងរចនារូបភាពស្ពាន និងដំណើរការសាងសង់នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧ខាងមុខ”។ លោកបន្តថា “ស្ពានថ្មីនេះ នឹងមានគន្លងផ្លូវ២ទៅ២មក និងមានផ្លូវថ្មើជើងទំហំបីម៉ែត្រ”។
លោកអន ដាវុធបានបន្តថា ចំណែកផ្លូវជាតិលេខ៤៨ ដែលចេញពីស្រុកមណ្ឌលសីមា ទៅកាន់ច្រកទ្វារអន្តរជាតិចាំយាម ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ ប្រវែងប្រមាណ១០គីឡូម៉ែត្រ និងត្រូវស្ថាបនាថ្មីដោយប្រើប្រាស់កៅស៊ូac និងមានសួនច្បារពុះចំកណ្តាលទ្រូងផ្លូវ៕ប្រភពBTV៕