ចំណេះដឹង​!​ ​តើ​អ្វី​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​?​

0

​ដោយ​នៅ​ ​ស៊ី​វុត្ថា

ភ្នំ​ពេញ៖​ ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​គឺជា​ឯកសារ​ផ្លូវការ​មួយ​ ​ប្រើ​ដើម្បី​បញ្ជាក់​ ​ពី​ប្រភព​ដើម​ទំនិញ​ ​ដែល​បាន​ផលិត​ ឬ​បាន​ទទួល​ទាំងស្រុង​ ​នៅក្នុង​ប្រទេស​មួយ​។​ ​ជាទូទៅ​ឯកសារ​នេះ​ ​គឺជា​ផ្នែក​ស្នូល​ ​នៃ​ឯកសារ​ ​នាំចូល​ ​ដែល​ប្រទេស​នាំចូល​បាន​តម្រូវ​។​

​នៅពេល​អនុវត្ត​ទម្រង់ការ​ទាំងឡាយ​ ​សម្រាប់​នាំចេញ​ទំនិញ​ ​ក្រោម​ប្រព្រឹត្តិ​កម្ម​ ​អនុគ្រោះ​ ​អ្នកនាំ​ចេញ​ឬ​តំណាង​ទទួល​សិទ្ធិ​របស់​ខ្លួន​ ​ត្រូវ​ដាក់ពាក្យ​ជា​លាយលក្ខណ៍​អក្សរ​ ​ស្នើសុំ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ដោយ​ភ្ជាប់​មក​ជាមួយ​ ​នូវ​ឯកសារ​គាំទ្រ​ ​ត្រឹមត្រូវ​ ​ដែល​បង្ហាញថា​ ​ទំនិញ​ដែល​ត្រូវ​នាំចេញ​ ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ចេញ​ ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​។​

វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​មាន​ពីរ​ប្រភេទ​គឺ​ ​មិន​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​ ​និង​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​។​

ប្រទេស​ដែល​តម្រូវឲ្យ​មាន​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​។​ ​កម្ពុជា​ ​វិញ្ញាបនបត្រ​បញ្ជាក់​ ​ប្រភព​ដើម​ទំនិញ​ ​ទទួល​បាន​អត្រាពន្ធ​អនុគ្រោះ​ក្នុង​ទម្រង់​ផ្សេង​ៗ​ ​ដូចជា​៖​

•​ ​អាស៊ាន​-​អូស្រ្តាលី​-​ញ៉ូវហ្សី​លែន​៖​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​ទម្រង់ AANZ​។​
​•​ ​ចិន​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ AC​
​•​ ​ឥណ្ឌា​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ AI​
​•​ ​កូរ៉េ​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ AK​
​•​ ​ជប៉ុន​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ AJ​
​•​ ​វៀតណាម​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ S​
​•​ ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ ​ផ្នែក​ពាណិជ្ជកម្ម​ (​LDC​ ​និង LLDC​)​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ ​A​។​
​•​ ​អត្រាពន្ធ​មិន​អនុគ្រោះ​អាច​ចេញ​បាន​ ​ដោយ​ប្រើ​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​ទម្រង់N​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here