ដំណឹងល្អៈTripadvisor នឹងចូលរួមសហការជាមួយក្រសួងជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ ជាដំណឹងរីករាយមួយ ដែលគេហទំព័រទេសចរណ៍ដ៏ល្បីលើពិភពលោកTripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍ ដើម្បីជួយដល់ការអភិវឌ្ឍសហគមន៍ ទេសចរណ៍នៅមូលដ្ឋាន។

-->

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងពេលរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ  របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៏កម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្ម ក្នុងវេទិកា(Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់នូវការបណ្តុះបណ្តាលផងដែរ។

កិច្ចសហប្រតិបត្តិការនេះ គឺគោរពប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ក្រសួងទេសចរណ៏ “សហការសម្របសម្រួល ជាមួយប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិ នៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជា ការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ” នាដំណើរទស្សនកិច្ចតំបន់ខ្នងផ្សារកន្លងមក។

TripAdvisor គឺជាវេទិកាធំបំផុតមួយលើលោកសម្រា​ប់ស្វែងរក ស្វែងយល់ ប្រៀបធៀប និងបញ្ចេញយោបល់អំពីទីកន្លែងទេសចរណ៍ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ និងសេវាកម្ម ក្នុងវិស័យទេសចរណ៍ពាសពេញពិភពលោក និងបន្តុំជាង១ពាន់លានមតិយោបល់៕