FTB Towerកំពស់កប់ពពកបានបញ្ចប់ការសាងសង់គ្រោង អាគារផ្លូវការហើយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ វត្តមានអាគារខ្ពស់កប់ពពក កំពស់២៨ជាន់FTB Towerបាននិងកំពុងបង្អួតសម្រស់ នៅតំបន់ពាណិជ្ជកម្មដ៏មមា​ញឹក កណ្តាលរាជធានីភ្នំពេញបណ្តើរៗហើយ។

អាគារកំពស់២៨ជាន់នេះ ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ទីកន្លែងដែលបណ្តុំដោយអាគារខ្ពស់ៗកប់ពពក ជាការិយាល័យកណ្តាលរបស់ធនាគារFTB។

កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំធនាគារ FTB បានអញ្ជើញធ្វើដំណើរទស្សនៈកិច្ច ពីដំណើរការសាងសង់អគារការិយាល័យកម្រិតA របស់អគារFTB Tower និងការចូលរួមទស្សនកិច្ចដោយផ្ទាល់នៅទីតាំងអគារ FTB Tower ពីអ្នកឧកញ៉ាលាង ពៅ (ភីធើរ) អគ្គនាយកនៃ ក្រុមហ៊ុនជីប ម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន លោកជំទាវ គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និងថ្នាក់ដឹកនាំ ក្រុមហ៊ុនអឹមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក  (MSNH Investment Co., Ltd) ។

ការសាងសង់អគារថ្មីរបស់ធនាគារFTB Towerមានផ្ទៃអគារសរុប 77,593 ម៉ែត្រការ៉េ និងមានកម្ពស់28ជាន់ ដែលជាការសហការរវាង ក្រុមហ៊ុនអិមអេសអិនអេច អ៊ិនវេសម៉ិន (MSNH) ដោយប្រើប្រាស់បេតុងរបស់ក្រុមហ៊ុន ជីប​ ម៉ុង​ អ៊ីនដាស្ទ្រីស៍ ដែលជាប្រភេទ ស៊ីម៉ងត៍អូដ្ឋ ទទួលស្គាល់លើគុណភាពដ៏ល្អបំផុត ក្នុងការសាងសង់អគារ។

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា(FTB) និងក្រុមហ៊ុនអឹមអេសអិនអេច អ៊ិនវេសម៉ិនឯ.ក  (MSNH Investment Co., Ltd) បានរៀបចំពិធីបញ្ចប់ ការសាងសង់គ្រោងអគារ FTB Tower ដែលជាទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here