ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ តាមការប៉ាន់ប្រមាណនៅដើមឆ្នាំ2025 កន្លែងកាន់កាប់ ឬអត្រាគ្របដណ្តប់ការប្រើប្រាស់សរុប ក្នុងទីផ្សារការិយាល័យនៅរាជធានីភ្នំពេញ មានក្នុងចន្លោ៦៥ភាគរយ នៃការផ្គត់ផ្គង់សរុប។
១ កំណើនការផ្គត់ផ្គង់ និងនិន្នាការទំនេរ
ទំហំការិយាល័យសរុប ដែលបានផ្គត់ផ្គង់ចូលទីផ្សារកាលពីដំណាច់ឆ្នាំ២០២៤ បានកើនឡើងដល់ប្រហែល១,១លានម៉ែត្រការ៉េ ជាមួយនឹងកំណើនដែលបានព្យាករណ៍ នឹងកើនដល់១,៣៨លានម៉ែត្រការ៉េនៅឆ្នាំ២០២៥នេះ ជាមួយអត្រាកើនឡើង២៥ភាគរយធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុនKnightFrank បានព្យាករណ៍ថា ទីតាំងឬទំហំការិយាល័យជួលនឹង កើនដល់158,000ម៉ែត្រការ៉េ នៃទំហំដីឡូតិ៍សុទ្ធថ្មីនៅឆ្នាំ2025 ដែលជំរុញការផ្គត់ផ្គង់សរុបឱ្យកាន់តែខ្ពស់។
ការពង្រីកការផ្គត់ផ្គង់យ៉ាងឆាប់រហ័សនេះ បាននិងកំពុងបន្តដាក់សម្ពាធដល់កម្រិតទំនេរ និងកំណត់និន្នាការជួលកើនឡើង។
តម្លៃជួល និងបរិបទទីផ្សារ
- ជាមួយនឹងកំនើននៃការផ្គត់់ផ្គង់នេះ បានធ្វើឲ្យតម្លៃនៃការជួលការិយាល័យបានធ្លាក់ចុះ៖ អត្រា GradeA មានប្រហែល$25/sqm/month, GradeB ស្ថិតនៅតម្លៃចន្លោះពី$20 ទៅ22 និង GradeC ចន្លោះ $10–15ក្នុងមួយម៉ែត្រការ៉េ។
- ក្រុមហ៊ុនCBRE Cambodia បានកត់សម្គាល់ការថយចុះសរុប 7% នៃការជួលនៅទូទាំងថ្នាក់ក្នុងឆ្នាំ2024។
ប៉ុន្តែទោះបីជាតម្លៃធ្លាក់ចុះក៏ដោយ ការកាន់កាប់មានការថយចុះយ៉ាងខ្លាំង នៅពីក្រោយទីផ្សារក្នុងតំបន់សំខាន់ៗ ដែលបង្ហាញពីបញ្ហាប្រឈមដែលកំពុងបន្ត៕