ដោយៈ គង់ សូរិយា
កោះគុងៈ ក្រុមហ៊ុនលំដាប់យក្សមួយមកពីទីក្រុងម៉ាកាវ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក គ្រោងសាងសង់ទីក្រុងរណបធំមួយ ដែលមានតម្លៃជាង១០ពាន់លានដុល្លារអាមេរិក។
គម្រោងអភិវឌ្ឍដ៏ធំមួយនេះ គ្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Century Entertainment ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសហការជាមួយក្រុមហ៊ុនធំក្នុងស្រុក ដោយបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ១០.៣៩ ពាន់លានដុល្លារអាមេរិក។
គំរោងលំដាប់យក្សនេះ គ្រោងអភិវឌ្ឈន៍បែបទំនើបចម្រុះជាមួយនឹងផែនការអភិវឌ្ឍសាងសង់ គម្រោងសណ្ឋាគារថ្នាក់ផ្កាយ៥ ខុនដូ មជ្ឈមណ្ឌលពាណិជ្ជលំដាប់អន្តរជាតិ អាផាតម៉ិន ផ្សារទំនើប កាស៊ីណូ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧទ្យានកម្សាន្តចម្រុះជាច្រើនទៀត។ លោកឡុង រតនា សមាជិកសមាគមសម្ព័ន្ធវិនិយោគគិត ចិន-កម្ពុជា និងជាសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ កក្កដាកន្លងមកនេះ។
លោកបន្តថា “រាល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស គឺមានប្លង់មេអភិវឌ្ឍតាមខេត្ត តាមតំបន់និមួយៗ”។ លោកបន្ថែមថា “គម្រោងខ្លះខ្ញុំមិនហ៊ានផុសទេខុសច្បាប់ ដោយរង់ចាំខាងរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធផុសជាមុន បានខ្ញុំហ៊ានផុសតាមក្រោយ”៕