ខេត្តកោះកុងត្រៀមស្វាគមន៍ពីធីបុណ្យសមុទ្រសាជាថ្មីនៅចុងឆ្នាំនេះ

0

ដោយៈ និស្ស័យ

    កោះកុងៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជម្រុញឲ្យរដ្ឋបាលខេត្តកោះកុង ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រ នៅចុងឆ្នាំ២០២៥នេះ។

ការលើកឡើងនេះ ធ្វើឡើងដោយលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន (គ.ជ.អ.អ) បានចូលរួមអេកូទេសចរណ៍ កម្រិតបច្ចេកទេស សម្រាប់តំបន់អេកូទេសចរណ៍ឆ្នេរ និងតំបន់អេកូទេសចរណ៍ជួបភ្នំក្រវាញ។

ក្នុងពិធីនោះ លោកអន សុធារិទ្ធអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា ខេត្តកោះកុង គឺជាខេត្តមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិព្រៃភ្នំ ជ្រោះជ្រងចម្លងដងអូរស្ទឹងព្រៃជាច្រើន កត្តាទាំងអស់នេះ បានអំណោយផលដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ បែបធម្មជាតិជាពិសេសខេត្ត ក៏មានឆ្នេរសមុទ្រដ៏វែង មានកោះមានឆ្នេរសាច់ជាច្រើន ហើយត្រូវបានបញ្ចូលក្នុងសមាជិកក្លឹបឆ្នេរស្អាតជាងគេ ក្នុងសលកលោកដែលត្រូវបានប្រសិទ្ធនាមថា “តារារះទិសនិរតី” ក្នុងខួបបំណង ដើម្បីសម្រេចចក្ខុវិស័យទេសចរណ៍ឆ្នាំ២០២៥ ក្នុងការប្រែក្លាយខេត្តកោះកុង “គោលដៅសហគមន៍អេកូទេសចរកម្រិតអន្តរជាតិ”ផងដែរ។

លោកបានបន្តថា អាជ្ញាធរខេត្តកោះកុង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះក្រសួងទេសចរណ៍ ដែលបានរៀបចំឲ្យមានវេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេស សម្រាប់តំបន់តេជោទេសចរណ៍ឆ្នេរ និងតំបន់អេកូទេសចរណ៍ជួបភ្នំក្រវ៉ាន់ ក្នុងខេត្តកោះកុង ដ៏មានសារៈសំខាន់នេះ ដើម្បីពង្រឹងសហគមន៍អេកូទេសចរណ៍។

លោកបណ្ឌិត ជុក ជំនោរ បានថ្លែងថា ខេត្តកោះកុង គឺជាខេត្តមួយ ដែលមានគោលដៅអេកូទេសចរណ៍មួយទាក់ទាញ និងជាធុងអាគុយធម្មជាតិស្រុកខ្មែរ នៅក្នុងឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ បានធ្វើវេទិកាអេកូទេសចរណ៍ បច្ចេកទេសបានពីរតំបន់ហើយ រួមមាន ទី១៖ នៅតំបន់ផ្នែកភូមិឥសាន តំបន់ព្រៃឡង់ ដែលបានធ្វើឡើង នៅខែមិថុនា ឆ្នាំ២០២៥ កន្លងមក ដែលបានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់នេះ តួអង្គប្រហាក់ប្រហែលគ្នា មកពីបណ្ដាខេត្តមកប្រជុំ និងពិភាក្សាគ្នាពីតំបន់ទេសចរណ៍។

ទី២ វេទិកាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកបានចូលរួម វេទិកាទេសចរណ៍សម្រាប់បឹងទន្លេសាប ធ្វើឡើងនៅខេត្តសៀមរាប។

លោកបានបន្តថា ថ្ងៃនេះ យើងបានមកធ្វើវេទិកាកម្រិតទេស​ចរណ៍ សម្រស់នៃតំបន់ឆ្នេរ និងតំបន់អេកូទេសចរជួរភ្នំក្រវាញ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធអេកូទេសចរណ៍ ឲ្យមានសោភ័ណភាព ក្នុងការទាក់ទាញភ្ញៀវទេសចរ ឲ្យមកចូលរួមកម្សាន្ត ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ ឲ្យមានភាពរីកចម្រើន និងមានកំណើនភ្ញៀវ ចូលមកកំសាន្តឱ្យបានច្រើន និងដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់អេកូទេសចរនីមួយៗ។

លោកក៏បានផ្ដាំផ្ញើរ ទៅអាជ្ញាធរមូលដ្ឋានមន្ទីរទេសចរណ៍ សហគមន៍អេកូទេសចរណ៍ ឲ្យរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់និមួយៗ ឱ្យមានភាពស្រស់បំព្រង និងរៀបចំម្ហូបអាហារនៅតាមភោជ​នីយដ្ឋាន ឲ្យមានអនាម័យល្អថា សុខភាពជាពិសេសសូមឲ្យមន្ត្រីទេស​ចរណ៍ប្រធានសហគមន៍ ជួយណែនាំដល់អាជីវករលក់ដូរ ឬម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ កុំឲ្យមានការដំឡើងថ្លៃឲ្យសោះ នេះជាកត្តាមួយ ក្នុងការទំនាក់ទំនងភ្ញៀវទេសចរ ឲ្យចូលមកមានកំណើនកាន់តែខ្ពស់។ ជាពិសេសមន្ត្រីទេសចរណ៍ ត្រូវរៀបចំឲ្យរួចជាស្រេច ដើម្បីអបអរសាទរទិវាបុណ្យសមុទ្រឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here