ចំណេះដឹង! តើ​បែបបទ​នៃ​ការបង់ពន្ធ​ដី​មិន​ប្រើប្រាស់​ត្រូវធ្វើ​ដូចម្តេច?

0
កម្មសិទ្ធិករ​

ដោយ ​វុត្ថា

ភ្នំពេញៈ អនុលោម​តាម​មាត្រា៣២ នៃ​ច្បាប់​ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ១៩៩៥ កម្មសិទ្ធិករ​នៃ​ដីធ្លី​ជាប់ពន្ធ មាន​ភារកិច្ច​ត្រូវ​គណនា​ប្រាក់​ពន្ធ tax computation តាម​គំរូ​លិខិត​ប្រកាស​បង់ពន្ធ tax declaration form និង​ត្រូវ​បង់ប្រាក់​ពន្ធ យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃទី៣០ខែកញ្ញា នៃ​ឆ្នាំនីមួយៗ ជូនទៅ​ផ្នែក​ពន្ធ​នៅ​កន្លែង​ដែល​ដីធ្លី​ជាប់​ព​ន្ឋ​ស្ថិតនៅ។

កម្មសិទ្ធិករ​នៃ​ដីធ្លី​ជាប់ពន្ធនីមួយៗ ត្រូវធ្វើ​លិខិត​ប្រកាស១ច្បាប់។ ប៉ុន្ដែ​សេចក្ដីជូនដំណឹង​លេខ ០១០ សហវ.ប្រក.ពដ ចុះ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្ដីពី ការគ្រប់គ្រង​ប្រមូល ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់​បាន​ណែ​នាំឱ្យ​កម្មសិទ្ធិករ​ជាប់ពន្ធនីមួយៗ ដាក់​លិខិត​ប្រកាស​ពន្ធ​ចំនួន០២ច្បាប់ និង គណនា​ប្រាក់​ពន្ធ​ដោយ​ខ្លួនឯង ហើយ​ត្រូវ​បង់ពន្ធ​ឱ្យ​ចប់សព្វគ្រប់​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា នៃ​ឆ្នាំ​សារ- ពើ​ពន្ធនីមួយៗ ជូនទៅ​សាខា​ពន្ធដារ​ខេត្ដ-ក្រុង​ដែល​ដីធ្លី​នោះ​ស្ថិតនៅ។

ឧទាហរណ៍ ៖ ប្រសិនបើ​ដីធ្លី​ជាប់ពន្ធ មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង​សៀមរាប កម្មសិទ្ធិករ​នៃ​ដីធ្លី​ជាប់ពន្ធ​ទាំងនោះ ត្រូវដាក់​លិខិត​ប្រកាស​ពន្ធ និង​ត្រូវ​បង់ពន្ធ​ជូន សាខា​ពន្ធដារ​ខេត្ដ​សៀមរាប។

ទាក់ទង​នឹង​លិខិត​ប្រកាស​ពន្ធ​ខាងលើ ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ១៩៩៥ តម្រូវឱ្យធ្វើ​ចំនួន០១ច្បាប់។ រីឯ​សេចក្ដីជូនដំណឹង​លេខ ០១០ សហវ.ប្រក.ពដ ចុះ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៧ ណែនាំ​ឱ្យ ធ្វើជា០២ ច្បាប់។ តើ​កម្មសិទ្ធិករ​ជាប់ពន្ធ​ត្រូវធ្វើ​លិខិត​ប្រកាស​ពន្ធ​តែមួយ​ច្បាប់ ឬ​ពីរ​ច្បាប់?។

ប្រសិនបើ​ផ្អែក​តាម វិធាន​នៃ​ឋានានុក្រម នៃ​លិខិតបទដ្ឋាន​គតិ​យុ​ត្ដ ច្បាប់​មាន​អានុភាព​ខ្ពស់ជាង។ ដោយឡែក​សេចក្ដី ជូន ដំណឹង គឺ​គ្រាន់តែ​ជាការ​ជូនដំណឹង​មួយ​ប៉ុណ្ណោះ ប៉ុន្ដែ​វា​បង្កើត​នូវ​គោលការណ៍ នៃ​ការ​អនុវត្ដ​ជាក់ស្ដែង​ហើយ ទើបតែ​ត្រូវ បាន​បង្កើតឡើង​នាពេល​ក្រោយនេះ​មក​ទេ។

យោងតាម​មាត្រា១៣១ និង​មាត្រា១៣២ នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ​ឆ្នាំ១៩៩៧បុគ្គល​ដែលមាន​ការ​ធ្វេស ប្រហែស​មិនបាន​ដាក់​លិខិត​ប្រកាស​ពន្ធ ឬ​មិនបាន​បង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ ត្រូវ​ទទួលរង​ពិន័យ​ជាការ​បង់ប្រាក់​ពន្ធ​បន្ថែម​ស្មើនឹង ១០% ២៥% និង ៤០% នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បង់​ខ្វះ បូក​បន្ថែម​ការប្រាក់២% នៃ​ចំនួន ប្រាក់​ពន្ធ ដែល​បង់​ខ្វះ​សម្រាប់​ខែនីមួយៗ ឬ​ចំណែក​នៃ​ខែ ដែល​ចំនួន​ប្រាក់​ពន្ធ​ខ្វះ​មិនទាន់បាន​បង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here