ដោយនៅ វឌ្ឈនា
ភ្នំពេញ: ច្បាប់ការងារ គឺជាច្បាប់សម្រាប់គ្រប់គ្រងរាល់ទំនាក់ទំនង ដែលកើតចេញពីកិច្ចសន្យាការងាររវាងនិយោជក ( ថៅកែ ) និងនិយោជិក ( កម្មករ ) ដើម្បីយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីកិច្ចសន្យានោះឡើងនោះទីណាក៏ដោយ ភាគីសងខាងមានសញ្ជាតិជាអ្វីក៏ដោយ ហើយទោះបីជាស្នាក់នៅទីណាក៏ដោយ។
+ ច្បាប់នេះត្រូវបានអនុវត្តន៍ចំពោះ ៖
- សហគ្រាស ឬ គ្រឹះស្ថានឧស្សាហកម្មរ៉ែ
- កសិកម្ម
- ពាណិជ្ជកម្ម
- សេវាកម្មដឹកជញ្ជូនតាមផ្លូវគោក ឬផ្លូវទឹក
- ទោះបីប្រយោជន៍សាធារណៈ ពាក់កណ្ដាលសាធារណៈឬឯកជន
- ក្រៅសាសនា ឬក្នុងសាសនា
- ទោះបីលក្ខណៈជាការបង្រៀនវិជ្ជាជីវៈ ព្រមទាំងវិជ្ជាជីវៈសេរីនៃសមាគម ។
+ ច្បាប់នេះមិនត្រូវបានអនុវត្តចំពោះ
- ចៅក្រម ខាងតុលាការ
- ជនដែលតែងតាំងឲ្យធ្វើការជាអចិន្រៃ្ដយ៍ក្នុងក្របខ័ណ្ឌសាធារណៈ
- បុគ្គលិក នគរបាល កងទព័ និងតម្រូវដែលគ្រប់គ្រងដោយលក្ខន្ដិកៈដោយឡែក
- បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ដែលគ្រប់គ្រង់ដោយច្បាប់ពិសេសផ្សេងទៀត ប៉ុន្ដែកម្មករនិយោជកទាំងនេះ មានសិទ្ធិអនុវត្តបទប្បបញ្ញត្តិស្ដីពី សេរីភាពសហជិពនៃច្បាប់ការងារ។
- អ្នកបម្រើក្នងផ្ទះ លើកលែងតែច្បាប់នេះបានចែកច្បាស់លាស់ ។ អ្នកបម្រើទាំងនេះមានសិទ្ធិអនុវត្តន៍បទប្បញ្ញស្ដីពី សេរីភាពសហជីពនៃច្បាប់ការងារ។
- ភ្នាក់ងារ ក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្ដោះអាសន្ន៕