ដោយ ម៉ាណេត
ភ្នំពេញៈ វិត្ថារកម្មសេដ្ឋកិច្ចគឺមានន័យថា ការពង្រីក និងការកើនឡើងនូវកម្រិតសកម្មភាពសេដ្ឋកិច្ច ទំនិញ និងសេវាកម្មដែលមាន។ វាគឺជារយៈពេលនៃកំណើនសេដ្ឋកិច្ច ដែលត្រូវបានវាស់ដោយការកើនឡើង នៃផលិតផលក្នុងស្រុកសរុបក្នុងស្រុក។
ការពន្យល់អំពីការឡើងចុះនៃសកម្មភាពសេដ្ឋកិច្ចសរុប រវាងការពង្រីកសេដ្ឋកិច្ច និងការធ្លាក់ចុះ គឺជាកង្វល់ចំបងមួយនៃម៉ាក្រូសេដ្ឋកិច្ច។
ជាធម្មតា វិត្ថារកម្មសេដ្ឋកិច្ច ត្រូវបានសម្គាល់ដោយការកើនឡើងនៃផលិតកម្ម និងការប្រើប្រាស់ធនធាន។ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងវិបុលភាពគឺជាដំណាក់កាលបន្តបន្ទាប់ពីរនៃវិត្ថារកម្ម។
វិត្ថារកម្មអាចបណ្តាលមកពីកត្តាខាងក្រៅនៃសេដ្ឋកិច្ច ដូចជា លក្ខខណ្ឌអាកាសធាតុ ឬការផ្លាស់ប្តូរបច្ចេកទេស ឬដោយកត្តាខាងក្នុងនៃសេដ្ឋកិច្ច ដូចជា គោលនយោបាយសារពើពន្ធគោលនយោបាយរូបិយវត្ថុ លទ្ធភាពទទួលបានឥណទាន អត្រាការប្រាក់ គោលនយោបាយបទប្បញ្ញត្តិ ឬផលប៉ះពាល់ផ្សេងទៀតទៅលើការលើកទឹកចិត្តដល់អ្នកផលិត។
ស្ថានភាពពិភពលោកអាចជះឥទ្ធិពល ដល់កម្រិតសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសផ្សេង។
ឧទារហណ៍៖ សភាពការណ៍នេះបន្តជំរុញឲ្យរដ្ឋាភិបាល នៃប្រទេសជាច្រើននៅតែ ប្រកាន់យកនយោបាយវិត្ថារកម្ម គឺពង្រីកចំណាយថវិកា ដោយការចាត់វិធានការបង្កើនចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីបន្តស្រោចស្រង់សេដ្ឋកិច្ច និងសង្គម ទោះជាក្នុងស្ថានភាពដែលចំណូលត្រូវបានធ្លាក់ចុះក៏ដោយ។ ប្រការនេះបាន និងកំពុងធ្វើឲ្យប្រទេសជាច្រើនបន្តធ្លាក់ក្នុងឱនភាពថវិកាកាន់តែធ្ងន់ធ្ងរ៕