ដោយ វុត្ថា
ភ្នំពេញៈ សម្បទានជាសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងច្បាប់ ដែលរាជរដ្ឋាភិបាលចេញអាជ្ញាប័ណ្ណផ្តល់ឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គលកាន់កាប់ដី និងប្រើប្រាស់ដីតាមច្បាប់វិនិយោគ ។
ដីសម្បទានសេដ្ឋកិច្ច ជាដីដែលឆ្លើយតបនឹងផលប្រយោជន៍សេដ្ឋកិច្ច ដែលអាចទាញយកផលពីកសិកម្មឧស្សាហកម្ម។
ច្បាប់ភូមិបាលឆ្នាំ២០០១ ត្រង់មាត្រា៥៦ សិទ្ធិរបស់សម្បទានិកលើដី ដែលបានផ្តល់ជាសម្បទាន ក្នុងអំឡុងពេលនៃសម្បទាន។ សម្បទាននិកអាចទាញយកផល ពីការធ្វើកសិកម្ម ដែលរួមទាំងការអារសាងសង សិប្បកម្ម រោងចក្រផងដែរ។
លើសពីនេះសិទ្ធិរបស់សម្បទានិក ត្រូវបានការពារដោយច្បាប់ដូចជាកម្មសិទ្ធិករ ដែរ។ រយៈពេលកន្លងមករាជរដ្ឋាភិបាល បានធ្លាប់ផ្តល់ដីសម្បទាន ដល់វិនិយោគិនដែរ ប៉ុន្តែហាក់ដូចជាមិនមានប្រសិទិ្ធភាពទេ ថែមទាំងបង្កឲ្យមានវិវាទជាច្រើនករណី រវាងវិនិយោគិន និងប្រជាពលរដ្ឋនៅតំបន់ដីសម្បទាននោះ។
ហេតុនេះរាជរដ្ឋាភិបាល បានចេញបទបញ្ជាកំណត់វិធានការពង្រឹង និង់បង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ដែលត្រូវបានផ្អាក់ជាបណ្តោះអាសន្ន (បទបញ្ជាស្តីពីវិធានពង្រឹង និងបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រងសម្បាទានដីសេដ្ឋកិច្ច ឆ្នាំ២០១២)។
ដោយយោងតាមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់បុគ្គលទាំអស់ទទួលបានសិទ្ធិស្របច្បាប់លើដីធ្លី តាមទម្រង់ កម្មសិទ្ធិ ភោគៈ ផលុបភោគ សិទ្ធិជួលអចិន្រ្តៃយ៍ ដែលអាចសាងសង់សំណងនៅលើដីទាំងអស់នោះបាន៕