ដោយ Propertyarea.asia
ភ្នំពេញ៖ អត្រាប្តូរប្រាក់ពិត (Real exchange rates) ជាអត្រាមួយដែលមនុស្សម្នាក់អាចដោះដូរទំនិញ និងសេវាកម្មរបស់ប្រទេសមួយ ជាមួយនឹងទំនិញ និងសេវាកម្មរបស់ប្រទេសមួយទៀត។ ឧទាហរណ៍៖ ឧបមាថា អ្នកកំពុងឡើងផ្សារ ហើយឃើញថា ប្រហុកមួយជោនរបស់ស្វីស ថ្លៃជាងពីរប្រហុកមួយតោនដូចគ្នារបស់អាមេរិក។
ដូច្នេះ យើងអាចនិយាយបានថា អត្រាប្តូរប្រាក់ពិតគឺ ១/២ តោននៃប្រហុកស្វីសក្នុងមួយផោននៃប្រហុកអាមេរិក។ ចូរកត់សំគាល់ថា ដូចគ្នាទៅនឹងអត្រាប្តូរប្រាក់តែនាមផងដែរ យើងអាចបង្ហាញអំពីអត្រាប្តូរប្រាក់ពិតជាឯកតានៃទំនិញបរទេសក្នុងមួយឯកតានៃទំនិញក្នុងស្រុក។
អត្រាប្តូរប្រាក់ពិត និងតែនាមមានទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធិ។ ដើម្បីមើលឃើញអំពីរបៀបយ៉ាងណានោះ ចូរពិចារណាទៅលើឧទាហរណ៍មួយ។ ឧបមាថា ស្រូវអាមេរិកមួយតៅលក់ក្នុងតម្លៃ ១០០ ដុល្លារ ហើយស្រូវជប៉ុនមួយតៅលក់ក្នុងតម្លៃ ១៦,០០០ យ៉េន។
តើអត្រាប្តូរប្រាក់ពិតរវាងស្រវអាមេរិក និងជប៉ុនស្មើប៉ុន្មាន? ដើម្បីឆ្លើយនឹងសំនូរនេះ ជា ដំបូង យើងត្រូវតែប្រើប្រាស់អត្រាប្តូរប្រាក់តែនាមជាមុនសិនដើម្បីបំលែងថ្លៃទាំងនេះទៅជារូបិយវត្ថុរួមណាមួយសិន។ បើសិនអត្រាប្តូរប្រាក់គឺ ៨០ យ៉េនក្នុងមួយដុល្លារ។ ដូច្នេះ ស្រូវអាមេរិកដែលមានតម្លៃ ១០០ ដុល្លារក្នុងមួយតៅនឹងមានតម្លៃស្មើនឹង ៨០០០ យ៉េនក្នុងតៅ បើគិតជាលុយយ៉េនជប៉ុន។ ដូច្នេះស្រូវអាមេរិក គឺថ្លៃត្រឹមតែពាក់កណ្តាលស្រូវជប៉ុន។ អត្រាប្តូរប្រាក់ពិត គឺ ១/២ តៅនៃស្រូវជប៉ុន ក្នុងមួយតៅនៃស្រូវអាមេរិក៕ (ដកស្រង់ចេញពីសៀវភៅ រូបិយវត្ថុ និង ធនាគារ)