CDC អនុម័តគម្រោងបង្កើតរោងចក្រជាង២០លានដុល្លារទោះCovid-19 នៅបន្តរីករាលដាល

0

ដោយ ហ្សូលី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC) ទើបតែអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រថ្មីៗចំនួន២បន្ថែមទៀត ដែលមានទុនវិនិយោគប្រមាណជាង ២០លានដុល្លារ។


យោងតាមព៌តមានដដែលបានបង្ហាញលបណ្តាញទំនាក់ទំនងសង្គមរបស់CDCបានឲ្យដឹងនារសៀលថ្្ងងៃទី៣ មេសានេះថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានអនុម័តគម្រោងបង្កើតរោងចក្រចំនូន២បន្ថែមទៀត តាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុន ដែលក្នុងនោះរួមមាន ៖១.គម្រោងបង្កើតរោងចក្រផលិតស្បោងបា្លស្ទិកគ្រប់ប្រភេទ គឺក្រុមហ៊ុន  HONG YUAN SHUN PLASTIC CO., LTD  ដែលមានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៧កន្លែង។

ទី២ ក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. គ្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ១៦.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨៤កន្លែង។

ទោះបីជាមានជំងឺវិបត្តិកូរ៉ូណាឬកូវីដ១៩ក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទទួលការវិនិយោគពីបរទេសជាច្រើន ដូចជា ការអនុម័តលើគម្រោងវិនិយោគដែលមានទឹកប្រាក់ប្រមាណជា៣៥១លានដុល្លារ។ លើសពីនេះក៏មានការអនុម័តទៅលើគម្រោងវិនិយោគថ្មីចំនួន៧ផ្សេងទៀត ដែលមានទុនសរុបជាង១៧៤លានដុល្លារ កាលពីពេលថ្មីៗនេះ ដែលបានបង្កើតការងារប្រមាណជាង៣៣០០កន្លែង៕


LEAVE A REPLY

Please enter your comment!
Please enter your name here