ដោយ វុត្ថា
ភ្នំពេញ៖ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញ ដែលបានផលិត ឬ បានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូល នៃឯកសារ នាំចូល ដែលប្រទេសនាំចូលបានតម្រូវ។
នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញ ឬ តំណាងទទួលសិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យ ជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើម ទំនិញដោយភ្ជាប់មកជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចេញ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ មានពីរប្រភេទគឺ៖
- មិនទទួលបានភាពអនុគ្រោះពន្ធនិង
- ទទួលបានភាពអនុគ្រោះពន្ធ៕