ចំណេះដឹង ៖ តើ​វិនិយោគិន​នៅ​កម្ពុជា​ទទួលបាន​ការធានា​ដូចម្ដេចខ្លះ​ពី​រដ្ឋាភិបាល

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ គ្រប់ការ​វិនិយោគ​ដោយ​ស្របច្បាប់​នៅ​កម្ពុជា រដ្ឋាភិបាល​បានកំណត់​កិច្ចធានា​ទៅដល់​វិនិយោគិន​ដូចដែល​មានចែង​យ៉ាង​ក្រឹត្យក្រម​នៅក្នុង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​របស់​កម្ពុជា ។

នៅក្នុង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​ពន្យល់​លម្អិត​ពី​កិច្ចការពារ ឬ​ការធានា​អ្នកវិនិយោគ ជាច្រើន​ដូចជា កិច្ចធានា និង​កិច្ចការពារ​ដល់​អ្នកវិនិយោគ ជាការ​ផ្តល់​យុ​ត្តិ​ធ៌​ម​ដល់​ពួកគេ​ពេល​មាន​វិវាទ​ពុំ​ទាក់ទង​នឹង​ប្រាក់កាស។

កិច្ចការពារ និង​ការធានា​ដល់​វិនិយោគ​នេះ ជា​កិច្ចការ​មួយ​ដែល​រដ្ឋ​ត្រូវតែ​យកចិត្ត​តុ​កដា​ក់លើ​គម្រោង​វិនិយោគ ពិសេស​វិនិយោគិន​បរទេស ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ជោគជ័យ​នៃ​ការវិនិយោគ​ដែល​បានមក​ដាក់ទុន​នៅ​កម្ពុជា ។

ការធានា​ទាក់ទង​ប្រាក់កាស ៖ តាមច្បាប់​អន្តរជាតិ បានចែង​ពី​ការការពារ ប្រាក់កាស របស់​អ្នក​វិនិយោគិន ។ កិច្ចការពារ​នេះ​ផ្តោត​សំខាន់​លើ​ការរំលោភ​សិទ្ធិ ឬ​ការប៉ះពាល់​ដល់​ការដកហូត​ប្រាក់​ដោយ​បំពាន​លើ​បទ​ប្បញ្ញត្តិ​ច្បាប់​ដែល​បានចែង ។ កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ត្រូវមាន​ការទាមទារ​តាមច្បាប់​អស្សាមិក​រណ៍ ដូចជា៖

ការផ្តល់​សំណង​រហ័ស , ការផ្តល់​សំណង​សមរម្យ​ពេញលេញ , ការផ្តល់​សំណង​មាន​ប្រសិទ្ធភាព ដោយ​យោងតាម​ការសម្រេច​របស់​មហាសន្និបាទ​អង្គការសហប្រជាជាតិ ១៩៧៤ មាត្រា ២.២ C ។ មានការ​ផ្តល់​សំណង​លើ​សមត្ថភាព ជាតូបនីយកម្ម (គឺ​អ្វី​ជា​របស់​ឯកជន​ឱ្យក្លាយ​ទៅជា​របស់​រដ្ឋ) ។ ការវិនិយោគ​មានការ​ការពារ និង​មាន​ភាព​ធានា ហេតុនេះ​រដ្ឋ​មិនអាច​ចាត់វិធានការ​ណាមួយ​ដើម្បី​ដកហូត​ទ្រព្យសម្បត្តិ​របស់​វិនិយោគិន​តាម​វិធី​តូបនីយកម្ម ឬ​ប្រ​វិធាន​ដកហូត​សិទ្ធិ​ផ្សេងទៀត​ចំពោះ​វិនិយោគិន​បរទេស ដែល​មក​វិនិយោគ​នៅលើ​ទឹកដី​កម្ពុជា​ឡើង ។

តាម​គោលការណ៍​នេះ​លើកលែងតែ​អ្នក​វិនិយោគិន​បរទេស​អនុវត្ត​នូ​លក្ខខណ្ឌ៖

  • ដោយ​ស្របច្បាប់ និង​បំរើ​ផលប្រយោជន៍​សាធារណៈ
  • មិនត្រូវ​ធ្វើឡើង​ដោយមាន​ការរើសអើង
  • ត្រូវ​ភ្ជាប់​សំណង​យ៉ាង​ឆាប់រហ័ស ត្រឹមត្រូវ និង​មាន​ប្រសិទ្ធិភាព

ចំណែក​ច្បាប់​ជាតិ​វិញ គឺ​ច្បាប់​ខ្មែរ កិច្ចការពារ និង​កិច្ចធានា​នេះ ដែល​ទាក់ទង​នឹង​ប្រាក់កាស​លើគម្រោង​វិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here