ចំណេះដឹង! តើអ្វីជាកម្មវិធីវិនិយោគសាធារណ៣ឆ្នាំរំកិល ២០២១-២០២៣?

0

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តហើយលើ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១២០២៣ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២០កន្លងមកនេះ។

កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១២០២៣នេះត្រូវបានរៀបចំដោយមានកត្តាចម្បង និងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗ គឺការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់ ដែលជាគោលនយោបាយមានចែង នៅក្នុងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ មានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩២០២៣ និងការចំណាយសរុប សម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩២០២៣។

កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១២០២៣នេះ ត្រូវបានរៀបចំឡើងដោយផ្អែក លើតម្រូវការចំណាយសរុប សម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩២០២៣ ដើម្បីឱ្យបានស្របតាមស្ថានភាពជាក់ស្ដែង នៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណា ហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទាន សហប្រតិបត្តិការដែលដៃគូអភិវឌ្ឍន៍ធ្លាប់បានសន្យា។

កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១២០២៣ មានគម្រោងដែលត្រូវអនុវត្តន៍ប្រមាណ៦២៩គម្រោង។ ក្នុងនោះគម្រោងចំនួន២០៣គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន៨,៣៩៧លានដុល្លារអាមេរិក និងចំនួន៤២៦គម្រោង ជាគម្រោងសម្រាប់អនុវត្ត ផ...ជ ដែលត្រូវការទុនចំនួន៤,៣៩៩លានដុល្លារអាមេរិក។

ក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១២០២៣ ក៏បានបង្ហាញពីការវិភាជទុនដល់គម្រោងនានាផងដែរ។ ការវិភាជទុនដល់គម្រោងនានា ររបស់កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១២០២៣ ទៅតាមវិស័យដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៩២០២៣រួមមាន ទី១, គឺ៨,% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច ទី២ចំណែក៣៤,%នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច

ទី៣ គឺ៥០,% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទី៤ កញ្ចប់៦,% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោង ក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។

កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ជាឧបករណ៍ផ្នែកគោលនយោបាយមួយដ៏សំខាន់ ដើម្បីសម្រេចបាននូវចំណុចដៅ នៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួម និងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here