ចំណេះដឹង! តើ​អ្វី​ជា​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​អចលនទ្រព្យ?

0

ដោយ​វុត្ថា

ភ្នំពេញៈ ប័ណ្ណ​សំគាល់​ការបង់ពន្ធ​អចលនទ្រព្យ ជា​កាត​សម្គាល់​អចលនទ្រព្យ​មួយ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ និង​បច្ចុប្បន្នភាព​ព័ត៌មាន​លម្អិត នៃ​អចលនទ្រព្យ។ កាត​នេះ​មាន​សុពលភាព ជានិច្ច​មិន​ថា​អចលនទ្រព្យ​នោះ​ត្រូវបាន​ទិញ​លក់ ឬ​ដូរ​ម្ចាស់​កាន់កាប់​ក៏ដោយ។

ប័ណ្ណ​សម្គាល់​អចលនទ្រព្យ ការបង់ពន្ធ​អចលនទ្រព្យ បង្កើតឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការបង់ពន្ធ ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ដោយសារ​ម្ចាស់​អចលនទ្រព្យ​អាច​បង់ពន្ធ​តាម​សាខា​ពន្ធដា​មួយណា​ក៏បាន ហើយ​ពន្ធ​នោះ​នឹង​ចូលទៅ​កាន់​សាខា​ពន្ធ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ។

ឯកសារសំខាន់ៗ ដែល​ត្រូវ​ភ្ជាប់​មកជា​មួយ នៅពេល​ចុះបញ្ជី​បង់ពន្ធ​អចលនទ្រព្យ​មានដូចជា ទី១ ឯកសារ​ថតចម្លង​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​រួមមាន ទី២ អត្តសញ្ញាណប័ណ្ណ​ខ្មែរ សំបុត្រ​បញ្ជក់​កំណើត ឬ​លិខិតឆ្លងដែន​សម្រាប់​ជន​បទេស ទី៣ លិខិតបញ្ជាក់​ពី​ទីលំនៅ​ដូចជា​សៀវភៅ​គ្រួសារ ប័ណ្ណកម្មសិទ្ធិ​លើ អចលនទ្រព្យ ប្លង់រឹង ឬ​ឯកសារ​ផ្សេងទៀត ដែល​បញ្ជាក់​ពី​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ចេញ​ដោយ​អជ្ញាធរ​ឃុំ/សង្កាត់​ស្របច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here