លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​បង្ហាញ​នូវ​វិធីសាស្ត្រ​បី​ដើម្បី​ជោគជ័យ​ក្នុង​មុខ​ជំនួញ

0

ដោយ​គង់ សូរិយា

 

ភ្នំពេញៈ លោក​សាស្ត្រាចារ្យ​ទួ សា​ភឿន​អគ្គនាយក​ក្រុមហ៊ុន​សំណង់​ថៃ ប៊ុន​រ៉ុង​និង​ជា​ប្រធាន​គណ​ស្ថាបត្យករ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ចង់រក​ស៉ី​ជោគជ័យ​ត្រូវ​ឈរលើ​ចំណុច​បី​សំខាន់ គឺមាន​សីលធម៌ (ធ្វើជា​ជន​គំរូ​នៅក្នុង​សង្គម) មានគុណ​ធម៌ (គោរព​និង​អោយ​តំលៃ​គេ​មុនគេ​គោរព​យើង-សណ្តោស​លើកលែង) និង​មាន​ភាពស្មោះត្រង់ (ស្មោះ​ជាមួយ​អតិថិជន និង ស្មោះ​ជាមួយ​ដៃគូ)។

 

លោក​បន្តថា ជាង៣០ឆ្នាំ​នៃ​បទពិសោធន៍​របស់ខ្ញុំ ដែល​បាន​ចូលប្រលូក​ក្នុងសង្គម ខ្ញុំ​មិន​ខ្លាច​ផ្តល់​ដំបូន្មាន​ទៅប្អូនៗស្រករ​ក្រោយ​ទេ បើ​ល្អ​ចងចាំ​ទុក បើ​មិនល្អ​បំភ្លេចចោល​ទៅ

លោក​សាស្ត្រាចារ្យ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា មុន​ចង់​ចេញ​រកស៊ី​យើង​ត្រូវ​ស្គាល់​ខ្លួនឯង​អោយ​ច្បា​ស់សិន ជា​មនុស្ស​ទន់ជ្រាយ ឬ​រឹងមាំ ចិត្តធ្ងន់ ឬ​ពូកែ​ឆេវឆាវ ស្គាល់​ខ្លួនឯង​ច​រឹក​បែបណា​ឆាប់​កែខ្លួន​មុន​ចេញទៅ​រកស៊ី។

លោក​បន្ថែមថា  ច​រិ​ក​បែបណា វាសនា​បែប​នឹង – មានគំនិត​គឺមាន​កំណើត – អត់​គំនិត​គឺ​អត់​កំណើត។ លោក​បន្ថែមថា តំលៃ​ខ្លួន​យើង​គឹ​បានមកពី « យើង​ខ្លួនឯង » មិនមែន​អ្នក​ដ៏​ទៃ​អោយ​ទេ យើង​ធ្វើខ្លួន​យើង​អោយមាន​តំលៃ ទើប​គេ​អោយ​តំលៃ​យើង​តាម​ក្រោយ

លោក​បាន​ពន្យល់​ទៀតថា ជំនឿ​លើ​ខ្លួនឯង មាន​ក្តី​ស្រមៃ សង្ឃឹម​ទៅមុខ (មាន​ទស្សនៈ​ច្បាស់លាស់ និង​វែងឆ្ងាយ) ទើប​អាជីវកម្ម​ជោគជ័យ ។ ត្រូវ​រកស៊ី​តាម​មុខរបរ​ដែល​ខ្លួន​ស្រលាញ់ កុំ​រក​ស៉ី​តាម​គេ ហើយក៏​កុំ​រក​ស៉ី​រត់តាម​លុយ ទុកអោយ​លុយ​រត់តាម​យើង គឺ​រក​ស៉ី​តាម​ចំណេះ រៀប​អោយចំ​គោលដៅ។

លោក​បន្តថា គ្មាន​ក្តី​ស្រលាញ់​ណា​ធំ​ជាង​ក្តី​ស្រលាញ់​របស់ «អតិថិជន​ទេ» មាន​អតិថិជន Support យើង​ទើប​យើង «ជោគជ័យ» បើ​យើង​ជា​អ្នកដឹកនាំ ត្រូវ​ដឹកនាំ​ដោយ​គំរូ បើ​ចង់អោយ​កូន​ទ​ព័​ខ្លាំង «ស្មារតី​មេ​ទ​ព័» ត្រូវតែ​ខ្លាំង

ជាមួយគ្នានេះលោក​ក៏បាន​ដាស់តឿន​បុគ្គល​មួយចំនួន​ផងដែរ​ថា បើ​ចាប់ផ្តើមបាន​ជោគជ័យ​បន្តិចបន្តួច ហើយ​កុំអាល​ឆាប់​មាន​មោទនភាព​ពេក ហើយ​ការ​ក្បត់​ឆ​ន្ទះ​ដៃគូ ក៏​វា​និង​រុញច្រាន​ខ្លួនឯង​អោយ​បរាជ័យ​ទៅវិញ​ដែរ៕

Normal
0

false
false
false

EN-US
X-NONE
KHM

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:8.0pt;
mso-para-margin-left:0in;
line-height:107%;
mso-pagination:widow-orphan;
font-size:11.0pt;
mso-bidi-font-size:18.0pt;
font-family:”Calibri”,sans-serif;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:DaunPenh;
mso-bidi-theme-font:minor-bidi;}

LEAVE A REPLY

Please enter your comment!
Please enter your name here