ចំណេះដឹង! តើ​ការចុះបញ្ជី​អចលនទ្រព្យ​ត្រូវមាន​ឯកសារ​ភ្ជាប់​អ្វីខ្លះ?

0

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នក​ជាប់ពន្ធ​មាន​កាតព្វកិច្ច ត្រូវ​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុងភូមិ​សាស្ត្រ ដែល​អចលនទ្រព្យ​នោះ ស្ថិតនៅ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា នៃ​ឆ្នាំ ជាប់ពន្ធនីមួយ។ ចំពោះ​អចលនទ្រព្យ​ដែល​ចុះបញ្ជី​រួចហើយ មិន​ត្រូវបាន​ចុះបញ្ជី​វិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​នោះទេ។

សម្រាប់​ពាក្យ​ស្នើរ​សុំ​ចុះ​បញ្ជ​ពន្ធ លើ​អចលនទ្រព្យ​មាននៅ​រដ្ឋបាល​សារពើពន្ធ (សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ) ក្នុងភូមិ​សាស្ត្រ ដែល​អចលន​ព្រ​ទ្យ​នោះ​ស្ថិតនៅ ឬ​អាច​ទាញយក​ពី​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​ន (www.tax.gov.kh )។

នៅពេល​ចុះទៅ​ចុះបញ្ជី​អចលនទ្រព្យ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ថតចម្លង រួមមាន៖ អត្ត​សញ្ញា​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រកំណើត  ឬ​លិខិតឆ្លងដែន​សម្រាប់​ជនបរទេស។ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​ស្នា​ក់ត​នៅ។ ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ ឬ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឬ​វិ​ញ្ញាប​ណ​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ឬ​ឯកសារ​ពាក់ព័ន្ធ នឹង​ការកាន់កាប់​អចលនទ្រព្យ​ដែល​បញ្ជា​ក់ដោយ​អាជ្ញាធរ​ឃុំ/សង្កាត់​ឡើងទៅ។

ក្នុងករណី ដែល​អចលនទ្រព្យ​ត្រូវបាន​ទិញ​បង់​រំលស់ ម្ចាស់​អចលនទ្រព្យ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​កិច្ចសន្យា​រវាង​អ្នកទិញ និង​អ្នកលក់។

នៅពេល​បាន​ចុះបញ្ជី​ថ្មី អ្នក​ជាប់ពន្ធ​នឹង​ទទួលបាន​លិខិតបញ្ជាក់ ការចុះបញ្ជី​ពន្ធ​លើ​អចលនទ្រព្យ ដែលមាន​លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ នៃ​អចលនទ្រព្យ​សម្រាប់​សម្គាល់​អចលនទ្រព្យនីមួយៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ។ លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​នេះ ត្រូវ​ប្រើ​លើ​ឯកសារ​ដែល​ពាក់ព័ន្ធ នឹង​ពន្ធ​លើ​អចលនទ្រព្យ​ទាំងអស់​អស់។

នៅពេលដែល​អចលនទ្រព្យ​មានការ​ប្រែប្រួល អ្នក​ជាប់ពន្ធ​ត្រូវ​ផ្តល់ព័ត៌មាន​បន្ថែម ទៅតាម​ទម្រង់ ដែល​បាន​កំណត់ដោយ​រដ្ឋបាល​សារពើពន្ធ ក្នុងករណី​ដែល​អចលនទ្រព្យ​ត្រូ​ប​បាន​បំបែក​លក់ ផ្ទេរ ឬ​ផ្តល់​ជា​អំណោយ។ ចំណែក​អចលនទ្រព្យ​ដែល​បាន​បំបែក​ត្រូវ​ចុះបញ្ជី។

ដី​ត្រូវបាន​យក​ទ​សាង​សង់ផ្ទះ អគារ ឬ​សំណង់ផ្សេងៗ ។ ផ្ទះ អគារ និង​សំណងផ្សេងៗ ត្រូវបាន​សាងសង់​បន្ថែម ឬ​បន្ថយ ឬ​រំលាយចោល។ និង​ការផ្លាស់ប្តូរ​កម្មសិទ្ធិក​រ​អ្នកកាន់កាប់ ឬ​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here