ដោយៈវុត្ថា
ភ្នំពេញៈ ការការចុះកិច្ចសន្យាជួលអចលនទ្រព្យ ក្នុងរយៈពេលវែងនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះអ្នកជួលផ្ទាល់ ដូចជាការជួយសន្សំបន្ថែមលើតម្លៃដែលនឹងអាចកើនឡើង នៅពេលដែលកិច្ចសន្យា ជួលត្រូវបានបញ្ចប់ ហើយពេលនោះអ្នកមិនអាចរកបានលំនៅឋានណាមួយ ដែលមានស្ថានភាពដូចគ្នានឹងតម្លៃដូចគ្នានោះឡើយ។
មួយវិញទៀត ការចំណាយលើការថ្លៃជួលនឹងនៅថេរ ព្រោះតម្លៃជួលកើនឡើងពី ១០ ទៅ១៥ភាគរយប្រចាំឆ្នាំ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុង និងតំបន់ទេសចរណ៍ ហើយខណៈដែលសំណង់អគារថ្មីៗ ដែលមានបំពាក់គ្រឿងបរិក្ខារទំនើបៗបន្តមានវត្តមាន លើទីផ្សារជួលអចលនទ្រព្យ នោះតម្លៃជួលក៏បន្តកើនឡើងតាមនោះដែរ។ការចុះកិច្ចសន្យារយៈពេលវែង ក៏អាចជួយអ្នកឲ្យមានសិទិ្ធក្នុងការចរចាព្រមព្រៀងគ្នា។
គួរចងចាំថាម្ចាស់លំនៅឋានភាគច្រើន ក៏ចង់បង្កើតនឹងរក្សាទំនាក់ទំនងល្អជាមួយអតិថិជនជួលដែរ។ កិច្ចសន្យាជួលរយៈពេលវែង អាចបង្កើតភាពទុកចិត្តលើគ្នាទៅវិញទៅមកបានច្រើនជាង។
ប្រសិនបើលោក អ្នករក្សាកិច្ចសន្យាជួលវែងជាង រយៈពេលដែលអ្នកស្នាក់នៅប្រទេសកម្ពុជា មានជនបរទេសមកធ្វើការក្នុងប្រទេសនេះ ឬអ្នករស់នៅក្នុងស្រុកជាច្រើនក៏កំពុងរកកិច្ចសន្យាជួលបណ្តោះអាសន្ន ដែលមានរយៈពេលខ្លីដែរ។ វាអាចផ្តល់ឱកាសឲ្យអ្នកបញ្ចប់ការបង់ប្រាក់ តាមកិច្ចសន្យាជួលដោយធ្វើឡើង តាមរយៈការចុះកិច្ចសន្យាបណ្តោះអាសន្ន សម្រាប់អ្នកជួលរយៈពេលខ្លី ក្រោយមកទៀតវាមានសារៈសំខាន់ក្នុងការសាកសួរម្ចាស់លំនៅឋានថា តើលក្ខខណ្ឌនេះអាចប្រើប្រាស់បាន ឬក៏អត់មុនពេលអ្នកធ្វើកិច្ចសន្យាជួលនោះ។
ជាជម្រើសម្ចាស់ដីធ្លី អាចអនុញ្ញាតឲ្យអ្នកផ្ទេរកិច្ចសន្យានោះ ទៅកាន់អ្នកជួលថ្មីដែលអ្នកអាចរកបាន ក្នុងករណីដែលអ្នកមិនអាចបញ្ចប់កុងត្រានោះបានទេ អ្នកគួរតែសាកសួរថា តើម្ចាស់លំនៅឋាននោះអនុញ្ញាត ឲ្យអ្នកផ្ទេរកុងត្រានេះដល់អ្នកជួលក្រោយដែលចុះកិច្ចសន្យាជួលបណ្តោះអាសន្នដែរឬទេ?។
ប្រសិនបើពួកគេយល់ព្រម លើលក្ខខណ្ឌទាំងនេះអ្នកត្រូវផ្តល់ដំណឹងថា ពួកគេអាចពិនិត្យមើលស្ថានភាពអ្នកជួលថ្មី ក្នុងកិច្ចសន្យាបណ្តោះអាសន្ននោះបាន មុនពេលធ្វើការសម្រេចទទួលយកអ្នកជួលទាំងនោះ៕