ចំណេះដឹង! តើ​អ្វី​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ?

0

ដោយៈនៅ ស៊ី​វុត្ថា

ភ្នំពេញៈ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ គឺជា​ឯកសារ​ផ្លូវការ​មួយ ប្រើ​ដើម្បី​បញ្ជាក់​ពី​ប្រភពដើម​ទំនិញ ដែល​បាន​ផលិត​ឬ​បានទទួល​ទាំងស្រុង នៅក្នុង​ប្រទេសមួយ។ ជាទូទៅ​ឯកសារ​នេះ គឺជា​ផ្នែក​ស្នូល​នៃ​ឯកសារ​នាំចូល ដែល​ប្រទេស​នាំចូល​បាន​តម្រូវ។

នៅពេល​អនុវត្ត​ទម្រង់ការ​ទាំងឡាយ សម្រាប់​នាំចេញ​ទំនិញ ក្រោម​ប្រព្រឹត្តិកម្ម អនុគ្រោះ​អ្នក​នាំចេញ ឬ​តំណាង​ទទួល​សិទ្ធិ​របស់ខ្លួន ត្រូវដាក់​ពាក្យ​ជា​លាយលក្ខណ៍អក្សរ ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម ទំនិញ​ដោយ​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​គាំទ្រ​ត្រឹមត្រូវ ដែល​បង្ហាញថា ទំនិញ​ដែល​ត្រូវ​នាំចេញ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការចេញ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ។

វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ មាន​ពីរ​ប្រភេទ​គឺ មិន​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ និង​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ។

ប្រទេស​ដែល​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​កម្ពុជា វិញ្ញាបនបត្រ​បញ្ជាក់ ប្រភពដើម​ទំនិញ ទទួលបាន​អត្រាពន្ធ​អនុគ្រោះ​ក្នុង​ទម្រង់ផ្សេងៗ ដូចជា៖

  • អាស៊ាន-អូស្ត្រាលី-ញ៉ូ​វ​ហ្សី​លែ​ន៖ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ AANZ
  • ចិន: វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AC
  • ឥណ្ឌា: វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AI
  • កូរ៉េ: វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AK
  • ជប៉ុន: វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AJ
  • វៀតណាម: វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ S
  • ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ផ្នែក​ពាណិជ្ជកម្ម (LDC និង LLDC): វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ A ។
  • អត្រាពន្ធ​មិន​អនុគ្រោះ​អាច​ចេញ​បាន ដោយ​ប្រើ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ N ៕

LEAVE A REPLY

Please enter your comment!
Please enter your name here