គម្រោង Naga 3 តម្លៃ ៣,៥ពាន់​លាន​ដុល្លារ​នឹង​ក្លាយជា Image ថ្មី​មួយ លើកសម្រស់​ក្រុងភ្នំពេញ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន NagaCorp មានបំណង​ធ្វើការ​ពង្រីក​ការវិនិយោគ​ម្រោ​ង Naga 3 របស់ខ្លួន​ឲ្យ​មាន​ទំហំ​ធំ​ជាង​មុន ខណៈ​គម្រោង Naga 3 ដែល​បានប្រកាស​ពី​ផែនការ​នៅ​ខែ មេសា ឆ្នាំ២០១៩ ជាមួយនឹង​ទុនវិនិយោគ ៣,៥ពាន់​លាន​ដុល្លារ នឹង​ក្លាយជា Landmark ឬ Image ថ្មី​មួយ​សម្រាប់​រាជធានី​ភ្នំពេញ។

គំរោង​នេះ គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ២០២៥ ខណៈដំណើរ​ការបើក​ការដ្ឋាន​សាងសង់​បាននិងកំពុង​ចាប់ផ្តើម​ជាមួយ​ការ​ខួង​គ្រឹះ​ដ៏​ជ្រៅ និង​ប្រកបដោយ​បទដ្ឋាន​អន្តរជាតិ។ នេះ​បើ​យោងតាម​គេហទំព័រ CalvinAyre ។

ការពង្រីក​គម្រោង​គម្រោង Naga 3 នេះ​នាំមក​នូវ​រូបភាព​ថ្មី និង​ជម្រើស​ល្បែង​ជាច្រើន​ទៀត ដើម្បី​ទាក់ទាញ​មនុស្ស​កាន់តែច្រើន ស្របពេល​គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​ឥឡូវនេះ បានផ្តល់​ការយល់ព្រម​សម្រាប់​ការពង្រីក​ចាប់ផ្តើម។

ប្រតិបត្តិ​ករ​សណ្ឋាគារ និង​កាស៊ីណូ​ដែល​ចុះបញ្ជី​នៅ​ហុងកុង​នេះ បាន​បើក​កិច្ចប្រជុំ​ទូទៅ​មួយ​នាពេលថ្មីៗនេះ ដោយ​អញ្ជើញ​ម្ចាស់​ភាគហ៊ុន​ភាគតិច​ឱ្យ​ថ្លឹងថ្លែង លើ​គម្រោង​នេះ។ ៩៨ភាគរយ នៃ​អ្នក​ដែល​បាន​ចូលរួមបាន​និយាយថា ណាហ្គា​ខ​ប​គួរតែ​ឈានទៅ​មុខ។

ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​ក្រុមហ៊ុន និង​ជានា​យក​ប្រតិបត្តិ​របស់ខ្លួន​ផងដែរ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​បោះឆ្នោត​ដោយ​អះអាងថា ការមិន​ចូលរួម​របស់លោក គឺ​សម្រាប់​គោលបំណង​អភិបាលកិច្ច​ល្អ។ លោក Chen Lip Keong ម្ចាស់​ហ៊ុន​ធំ​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ចំណាយ​ពាក់កណ្តាល​លើ​គម្រោង​នេះ។

ការពង្រីក​នេះ​ត្រូវបាន​រំពឹងថា នឹងមាន​អាគារ ៦៨ជាន់ ដែល​នឹងមាន​សណ្ឋាគារ កន្លែង​ស្នាក់នៅ កន្លែង​សន្និបាត កន្លែង​បរិភោគ​អាហារ ហាង​លក់រាយ​ក ន្លែ​ង​កម្សាន្ត និង​កន្លែង​ជាច្រើន​ទៀត ក៏ដូចជា​ជាន់​កាស៊ីណូ​ធំ​មួយ​ផងដែរ។ បន្ទប់​សណ្ឋាគារ​ដែលមាន​ចំនួន​សរុប ៤.៧២០ នឹងត្រូវ​បន្ថែម​ដែលជា​ការឆ្លើយតប ទៅនឹង​ការរំពឹងទុក​ថា រាជធានី​ភ្នំពេញ នឹងមាន​កន្លែង​សណ្ឋាគារ ១០០,០០០ បន្ទប់​នៅ​ឆ្នាំ២០២៥ ។

គម្រោង Naga 3 នឹង​ធំ​ជាង​បី​ដង បើ​ធៀន​នឹង Naga 1 និង Naga 2 ។ ការងារ​អចិន្ត្រៃយ៍​ចំនួន ១៨,០០០ នឹង​ត្រូវបាន​បន្ថែម ហើយ​នៅពេល​បញ្ចប់​ការសាងសង់​គម្រោង គម្រោង​នេះ ផ្តល់​ការងារ​ប្រហែល ៥០,០០០កន្លែង ក្នុងដំណាក់កាល​សាងសង់។ ជាមួយនឹង​ការដាក់បញ្ចូល Naga 3 បរិវេណ Naga World នឹង​ក្លាយជា​ការវិនិយោគ​វិស័យ​ឯកជន​ធំ​បំផុត​នៅ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here