សម្តេចតេជោប្រកាសបិទសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល និងស្នើប្រជាពលរដ្ឋតាមបណ្តាខេត្តកុំចូលមករាជធានី

0

ដោយោះគង់ សូរិយា

ភ្នំពេញៈ ក្នុងសារសម្លេងចេញនាពេលមុននេះបន្តិច សម្តេចតេជោហ៊ុន សែនបានប្រកាសបិទសាលារៀន ជាបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងសាលារដ្ឋ និងឯកជន។

សម្តេចបានមានប្រសាសន៍ថា ការបិទសាលារៀននេះ នឹងមានរយៈពេលពីរសប្តាហ៍ តាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា និងស្នើឲ្យអ្នករៀបចំកម្មវិធីអាពាហ៍ពិ​ពាហ៍ បើមិនអាចផ្អាកបាន សូមកាត់បន្ថយចំនួនភ្ញៀវចូលរួម ដែលនេះគឺជាឆ្លើយតបក្នុងការទប់ស្កាត់ការរីករាលដាល ព្រោះរហូតមកទល់ពេលនេះ ទំហំប្រតិបត្តិការរបស់យើង​កាន់តែធំៗទៅៗ មុខសញ្ញាគ្រប់គ្រងកាន់តែច្រើនទៅៗ។

សម្តេចតេជោបានបន្តថា “ដូច្នេះអ្នកដែលត្រូវរៀបការកូន ខ្ញុំព្រះករុណាខ្ញុំពិតជាបានដឹងពីការលំបាក ក្នុងការរើសពេលវេលា រៀបការកូនប្រុស កូនស្រី ដូច្នេះបើអាចព     ន្យាបានសូមពន្យា”។សម្តេចបន្តថា “បើសិនជាអាច គឺកាត់បន្ថយចំនួនមនុស្ស រក្សាគម្លាត ដើម្បីកុំឲ្យរៀបអាពាហ៍ពិពាហ៍ហើយ កុំឲ្យមានឆ្លងជំងឺកូវីដ១៩នៅក្នុងក្រុមគ្រួសារ”។

សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីបានបន្តថា ខ្ញុំសូមអំពាវនាវអ្នកពាក់ព័ន្ឋទាំងឡាយ សូមចូលរួមសហការ អ្នករត់តាក់ស៊ី កង់បី ឬPassappដែលបានពាក់ព័ន្ឋកន្លែងទាំងនោះ សូមមកយកសំណាករួចហើយរៀបចំធ្វើ់ចត្តាឡីស័ក្ត។ សម្តេចបន្តថា “ខ្ញុំព្រះករុណាសូមអំពាវនាវដល់ប្រជាពលរដ្ឋ បើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ដើម្បីជៀសវាងការឆ្លង ដែលយើងមើលមិនឃើញ”។

សម្តេចបន្តថា ស្ថានភាពពេលនេះ គឺមានការខុសប្លែកពីព្រឹត្តិការណ៍៣ វិច្ឆិកា និង២៨ វិច្ឆិកា ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹតខ្លះ ដែលយើងមើលមិនឃើញ ហើយនៅតាមស្ថាប័ននានា បើពន្យាបានសូមពន្យាការប្រជុំ បើធ្វើមិនបានទេសូមធ្វើតាមអនឡាញ។ សម្តេចតេជោបានស្នើប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត បើគ្មានការចាំបាច់កុំចូលមកកាន់រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here