ឧកញ៉ា ពុង ឃាវ​សែ ជំរុញ​ឲ្យ​ផ្សារ​ប្រពៃណី​រៀបចំខ្លួន​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ ចិន​បាន​ជំរុញ​ឲ្យ​ផ្សារ​បរពៃណី​ក្នុងស្រុក​ពង្រឹង​សេវាកម្ម និង​កែលំអរ​គុណភាព​បរិស្ថាន អាន​ម័​យ និង​តម្លៃ ទើប​អាច​រក្សា​ភាព​ប្រកួតប្រជែង​ជាមួយ​ផ្សារទំនើបៗបាន។

លោក​ឧកញ៉ា ពុង ឃាវ​សែ​បានលើកឡើង​ក្នុង​ពិធី​ទទួលទាន​អាហារ​មិត្តភាព​របស់​សមាគម​សម្ព័ន្ធ​ខ្មែរ ចិន ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយមាន​ការចូលរួម​ពី​អាជីវករ​ជាង២ពាន់​នាក់ មកពីផ្សារធំៗទាំង១០ក្នុង​រាជធានី​ភ្នំពេញ និង​សមាជិកសមាគម​សម្ព័ន្ធ​ខ្មែរ ចិន​ប្រមាណ៥០០នាក់​ថា ច្បាស់​ណាស់​សព្វថ្ងៃ​ផ្សារ​លក្ខណៈ​ប្រពៃ​ក្នុង​រាជធានី​ភ្នំពេញ​ជួប​នូវ​បញ្ហា​មួយចំនួន ស្របពេល​មាន​វត្តមាន​ផ្សារ​ទំនើប​ជាច្រើន​រីកដុះដាល​ក្នុង​រយៈពេលថ្មីៗនេះ។ តែ​ផ្សារ​ប្រពៃណី​នៅតែមាន​លក្ខណៈពិសេស​ស ដូចជា​ផ្សារ​ធំថ្មី និង​ផ្សារ​ទួល​ទំពូង​ជា​ផ្សារ​ទទួល​ភ្ញៀវទេសចរ ផ្សារ​អូរ​ឬ​ស្សី និង​ផ្សារ​អូឡាំពិក ជា​ផ្សារ​លក់ទំនិញ​បោះ​ដុំ រីឯ​ផ្សារ​ចាស់ ផ្សារ​ដេប៉ូ ផ្សារកណ្ដាល ផ្សារ​ដើម​គរ និង​ផ្សារ​ច្បារអំពៅ​ជា​ផ្សារ​លក់រាយ លក់​បន្លែ​និង​ត្រី​សាច់។ តែ​ក្នុងនោះ​ក៏​ទាមទារ​អោយ​អាជីវករ​ក្នុង​ផ្សារ​ប្រពៃណី​ត្រូវ​ពង្រឹង​ខ្លួនឯង ដើម្បី​ធានា​នូវ​ភាពជោគជ័យ។

លោក​បន្តថា “ការរៀបចំ​ពិធី​បាយ​មិត្តភាព​នេះ​ឡើង ដើម្បី​ពង្រឹង​ទំនាក់ទំនង រវាង​សមាគម​ជាមួយនឹង អាជីវករ​ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បី​ស្វែងយល់​ពី​តម្រូវការ ថែមទាំង​ភាពលំបាក​របស់​អជីវ​ករ​ផ្សារ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ។ លោក​បន្តថា អាជីវករ​ដែល​ជួប​បញ្ហា​អាច​ទំនាក់ទំនង​មក​សមាគម នោះ​សមាគម​ជន​នឹង​ជួយ​ទៅ​លទ្ធភាព​ដែល​សមាគម​ធ្វើទៅបាន។

អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia បាន​ថ្លែងថា ការរីកចម្រើន​ផ្សារ​ទំនើប​នៅ​កម្ពុជា បាននិងកំពុង​ធ្វើ​ឲ្យ​ផ្សារ​ប្រពៃណី​ជួប​បញ្ហា​ផងដែរ ដែល​ទាមទារ​ឲ្យ​ផ្សារ​និមួយៗពង្រឹង​នូវ​គុណភាព​សេវាកម្ម អនាម័យ និង​បរិស្ថាន​របស់ខ្លួន​កាន់តែ​ល្អប្រសើរ ដើម្បី​អាច​ធានា​និរន្តរភាព​របស់ខ្លួន។អ្នកនាង​បន្តថា ឆ្នាំ២០១៨ជា​ឆ្នាំ​នៃ​ផ្សារ​ទំនើប ដោយ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ និង​ផ្សារ​ទំនើប ដែល​វិនិយោគ​ដោយ​អ្នកវិនិយោគ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​និន្នាការ​ប្រកួតប្រជែង​កើនឡើង។

អ្នកនាង​បន្តថា “ទោះជា​យ៉ាងណា​ការផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅ​កម្ពុជា មិនទាន់​លើស​តម្រូវការ​ទេ ប៉ុន្តែ​បើ​មានការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​ច្រើន​ដូច​ឆ្នាំនេះ នឹងធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ប្រឈមមុខ​នឹង​លើស​តម្រូវការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here