រដ្ឋាភិបាល​ពង្រីក​ការយក​ព​ន្ឋ​អា “ករ” បន្ថែម​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក

0

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្ដីពី អនុវត្ត​អាករ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូវ​និក ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត ស្របតាម​ច្បាប់​ស្តីពី​សារពើពន្ធ។ នេះ​បើ​យោងតាម​អនុក្រឹត្យ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ។

អនុក្រឹត្យ​នេះ​បានកំណត់​អំពី​លក្ខខណ្ឌ​ពិសេស និង​ដាក់ចេញ​នូវ​យន្តការ​អនុវត្តន៍​អាករ​លើ​តម្លៃបន្ថែម​លើ​ទំនិញ ឌីជីថល និង​សេវា​ឌីជីថល ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា និង​ធ្វើការ​ផ្គត់ផ្គង់ ដោយ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន ដែល​មិនមាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ស្របតាម​មាត្រា៧៥ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ។

អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត៍ ចំពោះ​ការផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជក​ម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ធ្វើឡើង ដោយ​អ្នកផ្គត់ផ្គង់​អ​និវាស​ន​ជន នៅក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អនុវត្តន៍​តាម​បទ​ប្បញ្ញត្តិ​ស្តីពី អាករ​លើ​តម្លៃបន្ថែម​ជា​ធរមាន។

រាល់​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន ដែល​មិនមាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវមាន​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ ដោយ​ផ្អែក​តាម​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ តាម​របប​ស្វ័យ​ប្រកាស ដែល​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ការចុះបញ្ជី​នេះ ត្រូវបាន​អនុវត្ត​សម្រាប់​គោលដៅ​អាករ​លើ​តម្លៃបន្ថែម​តែប៉ុណ្ណោះ។

អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន ដែល​បាន​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល ឬ​រាល់​សកម្មភាព​ពាណិជ្ជក​ម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក អ្នកប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​បង់ប្រាក់​អាករ​លើ​តម្លៃបន្ថែម​មក​រដ្ឋបាល​សារពើពន្ធ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី២០ នៃ​ខែ​បន្ទាប់ ពី​ខែ​ដែល បាន​ទូទាត់។

វិធាន និង​និតិ​វិធី​លម្អិត​នៃ​ការអនុវត្ត​អនុក្រឹត្យ​នេះ ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here