អ្នកឧកញ៉ាពុង ឃាវសែផ្តល់សាលពិព៌ណនិងសន្និបាតកោះពេជ្រជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

0

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ ដោយសារចំ​នូនអ្នកជំងឺកូវីដ១៩ កើនឡើងលើសការរំពឹងទុក អ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុនOCICបានផ្តល់សាលពិព៌ណ និងសន្និបាតកោះពេជ្រជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងសសេចក្តីថ្លែងការ​ណ៍ពិសេសចេញពីគេហដ្ឋាននាព្រឹកថ្ងៃទី១០ មេសានេះថា  រយៈពេលពីរថ្ងៃនេះ អ្នកជំងឺកូវីដ១៩ លើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ និង Great Duck។ អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់អគារពិព័រណ៍ និងអគាររៀបចំការនៅកោះពេជ្រ សម្រាប់ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដកូវីដ១៩។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពចេញជួយរៀបចំអគារនៅកោះពេជ្រសម្រាប់ព្យាបាលអ្នកជំងឺ ហើយក្រសួងសុខាភិបាលចាត់ចែងរៀបចំគ្រែ។

ឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ ទៅដល់តាមបណ្តាខេត្តនានា សម្តេចតេជោ ហ៊ុន សែន ណែនាំទៅគ្រប់ខេត្ត ឱ្យពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តបានលឿន។ ខេត្តនីមួយៗ ក៏ត្រូវរៀបចំឲ្យមានគ្រែ សម្រាប់អ្នកជំងឺកូវីដ១៩ ឲ្យបានយ៉ាងតិចសម្រាប់ខេត្តនិមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here