សម្តេច​តេ​ជោ​ជំរុញ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ពង្រឹង​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ និង​លើកទឹកចិត្ត​បញ្ជូន​អ្នក​បំពាន​ការបិទ​ខ្ទប់​ទៅ​តុលាការ

0

ដោយៈ គង់ ម៉ា​លីន

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ឲ្យ​សមត្ថកិច្ច​រឹតបន្តឹង​ការធ្វើដំណើរ និង​ការផឹកស៊ី ដោយ​អាជ្ញា​ធរមាន​សម​ត្ក​កិច្ច ក្នុងកំឡុងពេល​បិទ​ខ្ទប់ រាជធានី និង​ក្រុង​តាខ្មៅ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​មានប្រសាសន៍​ក្នុងពេល​កំពុង Live បន្ត​ផ្ទាល់​លើ​បណ្តា​ញ​ទំនាក់ទំនង​ផ្លូវការ​របស់​សម្តេច ដែល​ទើប​បញ្ចប់​មុននេះ​បន្តិច​ថា មាន​ព៌​ត​មាន​ទាក់ទង​នឹង​ការរត់​ព​ន្ឋ​មនុស្ស​តាម​រថយន្ត​ពេទ្យ ដែល​បញ្ហា​នេះ ជា​អា​ជ្អា​ធរមាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង និង​អនុវត្តន៍​វិធានការ​រ​បិទ​ខ្ទប់​ឲ្យ​បាន ពិសេស​ត្រូវ​ចាត់វិធានការ​ណ៍៍​ចំពោះ​ការផឹក​ស៊ីតូច ធំ​នៅតាម​បណ្តា​ខេត្ត​នានា។

សម្តេច​បន្តថា “ខ្ញុំ​ចង់ឃើញ​ការចាប់​មនុស្ស​បញ្ជូនទៅ​តុលាការ ខ្ញុំ​លើកទឹកចិត្ត​អាជ្ញាធរ ត្រូវ​ចាប់​អ្នក​បំពាន​បំរាម​ទៅ​តុលាការ” ។ សម្តេច​បន្តទៀតថា “មានការ​ចម្លងជំងឺ​ពី​អ្នក​ទៅ​រាជធានី​ភ្នំពេញ នៅ​ស្រុក​ស្នូល ខេត្តក្រចេះ សំណួរ​សួរថា​តើ​ពួកគេ​ចាកចេញ​ដោយ​បៀ​ប​ណា?” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​បន្តថា  កម្ពុជា​បាន​ត្រៀមខ្លួន​ក្នុងការ​ពន្យា​ពេល​ការបិទ​ខ្ទប់​បន្តទៀត បើសិនជា​ការបិទ​ខ្ទប់​របស់​យើង​គ្មាន​ប្រ​សិ​ទ្ឋ​ភាព។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់់ ត្រូវ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ បើ​គ្មាន​ការចាំបាច់ បើសិន​ជាមាន​ការចេញ ត្រូវតែមាន​ភាពច្បាស់លាស់ មិនមែន​យក​លេស​រវល់​ហើយ​ចាកចេញ​នោះទេ។សម្តេច​បន្តថា “អ្នក​ចេញទៅ​ចូលឆ្នាំ​នៅតាម​បណ្តា​ខេត្ត ដាច់ខាត​មិនត្រូវ​ឲ្យ​ចូល​មកវិញ​ទេ បើ​ចូលមក​ត្រូវតែ​ចាប់ធ្វើ​ច​ត្តា​ឡី​ស័ក១៤ថ្ងៃ” ។

ស​ម្កេ​ច​បន្តថា “គ្មាន​ការយោគយល់​ទៀត​ទេ ត្រូវតែ​អនុវត្តន៍​ច្បាប់់ បើ​មនោ​សញ្ចេ​ត​នា​នោះ បំផ្លាញ​ដល់​ប្រទេសជាតិ យើង​មិនត្រូវ​អត់​ឪ​ន​ឲ្យ​នោះទេ” ។

តាម​ការសង្កេត​ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃនេះ គឺ​នៅតែមាន​ប្រជាពលរដ្ឋ​ចេញចូល និង​ធ្វើចរាចរ​ជាធម្មតា ពិសេស​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា សមត្ថកិច្ច​ដាក់កុង​ត្រូល​នៅតាម​ប៉ុ​ស្ត៍​និមួយៗ ចេញពី​រាជធានី​បានទទួល​លុយ​ពី​ប្រជាពលរដ្ឋ ពី​អ្នករត់​តាក់ស៊ី ដើម្បី​នាំ​ាំ​មនុស្ស​ចាកចេញ​នៅតាម​បណ្តា​ខេត្ត​នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here