សម្តេចតេជោៈការសម្រេចបានរបស់BRIបានរួមចំណែកដល់កិច្ចសហប្រត្តិបត្តិការលើពិភពលោក

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា សន្ទុះវិជ្ជមាននៃគំនិតខ្សែក្រវ៉ាត់ និងផ្លូវ(BRI)ចាប់តាំាំងពីបានបង្កើតមក បានរួមចំណែកដល់កិច្ចសហប្រតិបត្តិការរលើពិភពលោក។

សម្តេចបានថ្លែងក្នុងវេទិកាបូអៅ តាមរយៈប្រព័ន្ឋទំនាក់ទំនងសង្គមនាមុនពេលនេះបន្តិចថា ចាប់តាំងពីការបង្កើតមក គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងពិភពលោកលើហេដ្ឋារចនាសម្ព័ន្ឋរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាលានុវត្តន៍ភាព ការវិនិយោគ ការផ្លាស់ប្តូរវប្បធ៌មរវាងប្រជាជន និងប្រជាជន ខណៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

សម្តេចបានបន្តថា “ខណៈពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅតែជាកម្លាំងជម្រុញដើម្បីបន្តកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសក្នុងតំបន់ និងពិភពលោកសំរាប់បុព្វហេតុសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចេរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here