ក្រុមហ៊ុន Pfizer: ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩អាចនឹងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ

0

ដោយៈ ម៉ាណេត

អន្តរជាតិៈ ថ្នាំគ្រាប់ការការពារជំងឺកូវីដ១៩ អាចនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ បើសិនការពិសោធន៍ប្រើប្រាស់ថ្នាំគ្រាប់ទទួលបានជោគជ័យ។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មាន CBS News។

លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថាអ្នកផលិតថ្នាំ កំពុងធ្វើការណែនាំឱសថពិសោធន៍ ដើម្បីព្យាបាលជំងឺនេះនៅពេលចាប់ផ្តើមនៅចុងឆ្នាំ។

លោកបានថ្លែងបន្តថា ក្រុមហ៊ុន Pfizer កាលពីខែមីនាបានចាប់ផ្តើមការសាកល្បងព្យាបាលដំបូងដោយប្រើប្រាស់ថ្នាំគ្រាប់នៅដំណាក់កាលដំបូង នៃការព្យាបាលជំងឺកូវីដ១៩ ខណៈជំងឺកូវីដបានសម្លាប់ជនជាតិអាមេរិកជាង៥៧៣,០០០នាក់។

វេជ្ជបណ្ឌិត Mikael Dolsten ប្រធានមន្រ្តីវិទ្យាសាស្ត្រ និងជាប្រធានផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រនិងជាប្រធាននៃក្រុមហ៊ុនស្រាវជ្រាវពិភពលោកនៃក្រុមហ៊ុន Pfizer បាននិយាយថា ថ្នាំនេះអាចត្រូវបានចេញជាវេជ្ជបញ្ជា “នៅសញ្ញាដំបូងនៃការឆ្លងជំងឺកូវីដ១៩ ដោយមិនតម្រូវឱ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ឬមិនធ្វើឱ្យមានសភាពធ្ងន់ធ្ងរនោះទេ”។ ផ្នែកមួយនៃក្រុមថ្នាំដែលគេហៅថា protease inhibitors ដែលត្រូវបានប្រើ ដើម្បីព្យាបាលជំងឺអេដស៍ និងជំងឺថ្លើមប្រភេទC ថ្នាំនេះទប់ស្កាត់ការផលិតអង់ស៊ីម ដែលត្រូវការសម្រាប់វីរុសនេះ ដើម្បីបង្កើនចំនួនកោសិកាមនុស្ស។

លោក Bourla បាននិយាយថា ប្រសិនបើការសាកល្បងគ្លីនិកបង្ហាញថាទទួលបានជោគជ័យ ហើយរដ្ឋបាលចំណីអាហារនិងឱសថបានអនុម័តថ្នាំនេះ វាអាចដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេសនៅឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here