ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការ។
ការសម្រេចបិទបញ្ចប់ការបិទខ្ទប់ (Lockdown) នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល អនុញ្ញាតបន្តឱ្យអនុវត្តវិធានការដដែល ចំពោះតំបន់ទាំង៣ ជាពិសេស តំបន់លឿងទុំ និងតំបន់ក្រហម។
សូមអានសេចក្តីប្រកាស………….