ដោយគង់ សូរិយា
ភ្នំពេញៈ តាមអម្មតានៅលើទ្រូងផ្លូវ តែងតែមានគំនូសជាច្រើនដែលអ្នកធ្វើដំណើរខ្លះដឹង និងខ្លះមិនដឹងពីអត្ថន័យរបស់វា។ ថ្ងៃនេះក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញពីអត្ថន័យគំនូសព៌ណលឿនលើទ្រូងផ្លូវ។
តើអ្នកដឹងទេថាគំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ (SINGLE YELLOW SOLID LINE) មានន័យដូចម្តេច និងប្រើដើម្បីអ្វី ? ចម្លើយគំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ (SINGLE YELLOW SOLID LINE)។ ប្រើសំរាប់បែងចែកទ្រូងផ្លូវ ជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់ ។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរធម្មតា។
ក្រសួងធ្វើការស្នើសុំបងប្អូនប្រជាពលរដ្ឋ សហការរាយការណ៍ តាមរយៈកម្មវិធីថែរទាំផ្លូវ ( ROAD CARE Mobile App) ក្នុងករណីឃើញមានគំនូសសញ្ញាចរាចររលុប ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋ ក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរបានផងដែរ។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុវត្ថិភាព៕