ដោយៈ ប៊ី
អាមេរិកៈ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) បានបញ្ជាក់ថា អត្រាពន្ធក្រុមហ៊ុនចន្លោះពី២៥ ទៅ២៨%នឹងអាចជួយចំណាយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការជាចាំបាច់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
លោកបានឱ្យដឹងថា លោកអាចទទួលយកអត្រាទាបជាងអ្វី ដែលលោកបានស្នើសុំ ក្នុងការស្វែងរកការគាំទ្រ ពីគណបក្សសាធារណរដ្ឋសម្រាប់ មូលនិធិនេះ។
លោកបៃដិន បាននិយាយក្នុងដំណើរទស្សនកិច្ចនៅរដ្ឋLouisiana ថា“មធ្យោបាយ ដែលអាចដោះស្រាយរឿងនេះ គឺត្រូវប្រាកដថាក្រុមហ៊ុនធំៗត្រូវបង់ពន្ធ និងកាត់បន្ថយការកាត់ពន្ធសាជីវកម្មឆ្នាំ ២០១៧ពីចន្លោះ២៥ ទៅ២៨%”។
នៅក្នុងផែនការហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់២.៣ទ្រីលានដុល្លារ ដំបូងប្រធានាធិបតី បានស្នើឱ្យដំឡើងអត្រាពន្ធសាជីវកម្មពី២១% ទៅ២៨%។ អ្នកជំនាញពន្ធ និងជំនួយការសភា បានប្រាប់រ៉យទ័រកាលពីខែមេសាថា អត្រា២៥% ទំនងជានឹងមានការសម្របសម្រួល។
អត្រាពន្ធសាជីវកម្មរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះមកត្រឹម២១% ពី៣៥%ប ន្ទាប់ពីការកាត់បន្ថយពន្ធឆ្នាំ ២០១៧ ដែលជំរុញដោយលោកប្រធានាធិបតីដូណាល់ត្រាំ និងគណបក្សសាធារណរដ្ឋរបស់លោក ប៉ុន្តែក្រុមហ៊ុនធំៗ ជាច្រើនរបស់អាមេរិកចំណាយតិចជាងនេះ។
ការបង្កើននូវអ្វីដែលក្រុមហ៊ុន បានចំណាយទៅក្នុងថវិកា សហព័ន្ធចំនួនជាង៤ទ្រីលានដុល្លារ គឺជាផ្នែកសំខាន់មួយនៃផែនការរបស់លោក Biden ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ ដើម្បីកាត់បន្ថយវិសមភាព និងព្យាយាមទប់ទល់នឹងការកើនឡើងរបស់ប្រទេសចិន៕