ដោយៈគង់ សូរិយា
ភ្នំពេញៈ តាមរយៈការណែនាំ និងចង្អុលបង្ហាញរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ឋបានពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ជាលទ្ឋផលរហូតមកទល់យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន១,៩៩៦,៧៧៥នាក់។
របាយការណ៍នេះ ជាលទ្ឋផលផ្លូវការពីក្រសួងសុខាភិបាល ដែលបាននិងកំពុងធ្វើការយ៉ាងសកម្ម នៅក្នុងយុទ្ឋនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា៕