ដំណឹងល្អៈផលិតផលមៀនប៉ៃលិននឹងអាចនាំចេញទៅទីផ្សារចិននាពេលខាងមុខ

0

          ដោយៈតារា

ភ្នំពេញៈ ផលិតផលមៀនប៉ៃលិន នឹងអាចនាំចេញទៅកាន់ទីផ្សារចិន ក្នុងពេលខាងមុខ បន្ទាប់ពីការរៀបចំរបាំងមិនមែនពន្ធដូចជា អនាម័យ ភូតគ្គាមអនាម័យ លើការវេចខ្ចប់ដើម្បីបម្រើទីផ្សារនាំចេញ ខណៈការចរាចរចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានបើកចំហររួចជាស្រេច។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប៉ែន សុវិជាតិបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ ឧសភានេះថា  ការដាំដុះដំណាំឈើរហូបផ្លែ កម្ពុជាបានចាត់ទុកជាដំណាំសម្រាប់បម្រើទីផ្សារនាំចេញ ដូចជា ការនាំចេញទីទីផ្សារចិន និងទីផ្សារកូរ៉េជាដើម ដោយឡែកមៀនប៉ៃលិនគឺជាដំណាំអទិភាពមួយ ដែលកន្លងមកយើងបាននាំចេញទៅកាន់ប្រទេសចិនរួចហើយ តាមរយៈការឆ្លងកាត់តាមប្រទេសថៃ ។

លោកបន្តថា “យើងនឹងនាំកសោផលនេះ ទៅកាន់ទីផ្សារចិន បន្ទាប់ពីការនាំចេញផ្លែចេក និងផ្លៃស្វាយ គឺដល់ការរៀបចំនាំចេញមៀនប៉ៃលិននេះហើយ”។លោកបន្ថែមថា “ ប៉ុន្តែអ្វីៗទាំងអស់ដែលជារបាំងមិនមែនពន្ធដូចជា អនាម័យ ភូតគ្គាមអនាម័យ គឺវាអាស្រ័យការចរារចរណ៍ រវាងក្រុមហ៊ុន ដែលចង់វិនិយោគនៅលើផ្នែកនេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការវេចខ្ចប់ ដើម្បីបម្រើទីផ្សារនាំចេញ”។

ជាមួយគ្នានេះ លោកវ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ការនាំចេញមៀននេះ គឺយើងមិនទាន់អាចនិយាយអ្វីទាំងអស់ មុនពេលនៃការចុះពិធីសាររវៀងប្រទេសទាំងពីរថា តើភាគីកម្ពុជា រួមមានទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិករ និងភាគីក្រុមហ៊ុន ត្រូវមានការបំពេញល័ក្ខខ័ណ្ឌតម្រូវនៃភូតគាមអនាម័យយ៉ាងដូចម៉្តេច មុនការអនុញ្ញាតឲ្យនាំចូលទៅកាន់ប្រទេសចិននោះ។

ចំណែលលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយជំរុញការចរចាជាមួយភាគីចិន លើពិធីសារអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញមៀនប៉ៃលិនស្រស់ និងក្លាសេទៅកាន់ប្រទេសចិន តាមរយៈការសំណើសុំ របស់អ្នកផលិត និងប្រមូលទិញមៀនប៉ៃលិន ដែលបានស្នើសុំឱ្យរដ្ឋាភិបាលពិនិត្យលទ្ធភាព ជួយជំរុញការបើកច្រកទីផ្សារសម្រាប់ការនាំចេញមៀនដោយផ្ទាល់ ពីកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេសនៅក្នុងឱកាសដែលកម្ពុជា និងពិភពលោកកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមាន ពីការរាតត្បាតនៃជំងឺកូវីដ១៩។

ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានមាន​ប្រសាសន៍ថា បច្ចុប្បន្នមៀនប៉ៃលិន មានសមាជិកជាច្រើនបានដាំដុះ នៅក្នុងខេត្តចំនួន៣ គឺខេត្តប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ ដែលការដាំនេះអាចឆ្លើយតបតាមតម្រូវការផ្គត់ផ្គង់នៃការនាំចេញទីផ្សារនាំចេញ ទៅកាន់ទីផ្សារក្រៅស្រុកបាន ខណៈដែលកន្លងមក ការនាំចេញផលិតផលមៀន តាមទីផ្សារប្រទេសថៃក្នុងមួយឆ្នាំចន្លោះ៣០ម៉ឺន ទៅ៤០ម៉ឺនតោនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here