តើការចុះបញ្ជីដីធ្លីមានសារៈប្រយផន៍បែបណាសម្រាប់សាធារណៈជន?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការចុះបញ្ជីរដីធ្លី នឹងផ្តល់ដល់កម្មសិទ្ធិករ នូវសិទ្ធិពេញលេញក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើដីនោះ។

ការផ្តល់បណ្ណកម្មសិទ្ធិ​ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ជូនប្រជា​ពលរដ្ឋ នឹងចូលរួមធានាសុវត្ថិភាព នៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។

បណ្ណកម្មសិទ្ធិ ក៏ចូលរួមចំណែកធ្វើឱ្យម្ចាស់ដី មានភាពនឹងនរចិត្ត និងអាចធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់ និង/ឬអភិវឌ្ឍដីរបស់ខ្លួនបានច្បាស់លាស់ និងជឿជាក់ជាងមុន។ លើសពីនេះ ការចុះបញ្ជីដីក៏ជួយដល់រដ្ឋ ក្នុងការគ្រប់គ្រងការប្រមូលពន្ធប្រថាប់ត្រានិងពន្ធលើអចលនវត្ថុ បង្កើនប្រាក់ចំណូលដល់ថវិកាជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here