ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុប្រើប្រាស់កៅស៊ូSBSដែលអាចសាំទៅនឹង សីតុណ្ហភាពជាលើកដំបូងនៅកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម និងបញ្ចប់តាមផែនការ ជាផ្លូវដែលក្រាលកៅស៊ូប្រភេទSBS ដែលមានភាពសាំទៅនឹងលក្ខខ័ណ្ឌអាកាសធាតុ និងសីតុណ្ហភាពនៅកម្ពុជា។

ផ្លូវល្បឿនលឿន ដែលចំណាយទុនសាងសង់ជិត២០០០លានដុល្លារអាមេរិកនេះ

មានប្រវែងជាង១៩៤គីឡូម៉ែត្រ បាននិងកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃចំណងដៃ និងបញ្ជាក់ពីមិត្តភាព និងដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ចិន។កម្ពុជានិង

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ផ្លូវនេះបានឲ្យដឹងថា ចិនចិត្តរួមគ្នា រួមគ្នាផ្តួតផ្តើមនូវគោលគំនិត “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” តស៊ូក្នុងការបង្កើតសហគមន៍អនាគតរួមគ្នា។

បច្ចេកវិទ្យាចិន បាននិងកំពុងជំរុញ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេ​សកម្ពុជា។

បណ្តាញទំនាក់ទំនងដដែលបានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានក្រាលថ្នល់ដោយប្រើប្រាស់កៅស៊ូក្រាលថ្នល់ប្រភេទ SBS នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដែលអាចសាំទៅនឹងសីតុណ្ហភាពខ្ពស់ និងអាកាសធាតុភ្លៀងធ្លាក់ច្រើនរបស់ប្រទេសកម្ពុជា ដែលធ្វើអោយពង្រឹងនូវសមត្ថភាពដឹកជញ្ជូន និងអាយុកាលនៃផ្លូវ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងផ្លូវល្បឿនលឿននេះ នឹងសាងសង់បញ្ចប់តាមផែនការ ខណៈគុណភាពផ្លូវនឹងស្របតាមបទដ្ឋាន និងស្តង់ដាអន្តរជាតិ ដោយសារផ្លូវនេះចំណាយថវិកាច្រើនក្នុងការសាងសង់ ហេតុនេះវានឹងជាប់ធន់បានយូរជាងផ្លូវធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here