UNDP ព្យាករថាកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០២៧

0

ដោយៈតារា

ភ្នំពេញៈ ប្រទេសកម្ពុជា នឹងងើបចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួចទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៧ ឬឆ្នាំ២០២៨។ នេះបើយោងតាមការវាយតម្លៃហិរញ្ញវត្ថុអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។

ទីភ្នាក់ងារអភិវឌ្ឍឍន៍អង្គការសហប្រជាជាតិ(UNDP) លើកឡើងក្នុងរបាយការ​ណ៍ បានព្យាករថាហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍនឹងកើនឡើងទ្វេដងដល់ប្រមា​ណ២៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និងស្មើនឹង ៦៨,៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា។

ជំនួយអភិវឌ្ឍន៍ផ្លូវការរួមទាំងជំនួយនិងប្រាក់កម្ចី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ០.៥ ភាគរយនៃផសស មកនៅត្រឹម៧,៤ភាគរយ ដែលនេះបង្ហាញពីការពឹងផ្អែកតិចតួចលើប្រាក់កម្ចីសម្បទាន។

អង្គការសហប្រជាជាតិបានឲ្យដឹងទៀតថា មុនពេលឆ្លងរាលដាលជំងឺកូវីដ១៩ពាសពេញប្រ​ទេស កម្ពុជាសម្រេចបានកំណើននៃផសសប្រចាំឆ្នាំ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ ដែលធ្វើឲ្យភាពក្រីក្រធ្លាក់ចុះក្រោម១០ភាគរយ។
UNDP បានផ្តល់អនុសាសន៍ថា ការបោះផ្សាយប័ណ្ណបំណុលរបស់រដ្ឋ នឹងជួយព ន្លឿនការអភិវឌ្ឍទីផ្សារមូលធនឯកជន និងផ្តល់មូលនិធិដើម្បីជួយបង្កើតប្រាក់ចំណូលដើម្បីជួយដល់ការអភិវឌ្ឍទីក្រុង។

ទីផ្សារសញ្ញាប័ណ្ណរបស់ប្រទេសកម្ពុជា នៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ ដោយមានចុះបញ្ជីមូលបត្រក្រុមហ៊ុនចំនួនប្រាំពីរប៉ុណ្ណោះ។

នៅឆ្នាំ២០១៩ សមាគមធនាគារនៅកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក ដើម្បីបើកទ្វារទទួលមូលបត្របំណុលបៃតងដូច្នេះពួកគេអាចទទួលបានហិរញ្ញប្បទានប្រកបដោយនិរន្តរភាព។

របាយការណ៍បាននិយាយថា “ការចេញមូលបត្របំណុលរបស់រដ្ឋាភិបាលបង្ហាញពីភាពអាស្រ័យនៃទីផ្សារមូលធនក្នុងស្រុក និងការបង្កើតស្តង់ដារគោលសម្រាប់ការកំណត់តម្លៃមូលបត្របំណុលក្រុមហ៊ុន ដែលបានបោះផ្សាយក្នុងស្រុក” ។

ទោះយ៉ាងណាមានបញ្ហានិងបញ្ហាប្រឈមជាច្រើន។ ការផ្តល់ហិរញ្ញប្បទានគឺជាឧបសគ្គដ៏សំខាន់មួយ ចំពោះវឌ្ឍនភាពនាពេលអនាគត មិនត្រឹមតែក្នុងការរក្សាបាននូវកម្រិតខ្ពស់នៃកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់គុណភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាក់ទងនឹងភាពស៊ីជម្រៅកា ររួមបញ្ចូលនិងនិរន្តរភាពបរិស្ថាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here