អ្នកជំនាញបីរូបៈវិនិយោគិនចិននឹងត្រលប់មកកម្កុជាវិញ តើយើងត្រៀម ស្វាគមន៍ដួចម្តេច?

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញពីររូបដែលជាជើងចាស់ ក្នុងវិស័យអចលនទ្រព្យបានអះអាងថា អ្នកវិនិយោគចិននឹងត្រលប់មកវិញនៅពេលខាងមុខ ខណៈទីផ្សារអចលនទ្រព្យបច្ចុប្បន្ននៅតែមានសភាពតានតឹងនៅឡើយ។

អ្នកស្រីអាន សុធីតាអ្នកជំនាញ និងវិភាគលើទីផ្សារអចលនទ្រព្យកម្ពុបានមានប្រ​សា​សន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ កក្កដានេះថា ស្ថានភាពនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស នឹងធ្លាក់ចុះបន្តទៀតនៅឆ្នាំនេះ ដោយសារស្ថានភាពជំងឺកូវីដ១៩ ដែលមិនទាន់មានភាពល្អប្រសើរនៅឡើយ ប៉ុន្តែយើងមានសង្ឃឹមថា ក្នុងចំណោមអ្នកវិនិយោគបរទេស អ្នកវិនិយោគចិននឹងចូលមកកាន់កម្ពុជាមុនគេ។

អ្នកបន្តថា “ចិននឹងកមកកម្ពុជាមុនគេ ហេតុនេះតើយើងត្រូវត្រៀមស្វាគមន៍ពួកគាត់ឲ្យបានល្អដូចម្តេច ដើម្បីជំរុញការរីកចម្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”។ អ្នក​​ស្រីបន្តថា “ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងភាពអំណោ​យផលលើលក្ខខ័ណ្ឌវិនិយោគ ចិននិងអ្នកវិនិយោគដទៃទៀត នឹងមកកាន់កម្ពុជាច្រើន ក្រោ​យពេលវិបត្តិបញ្ចប់”។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុនអចលនទ្រព្យលំដា​ប់អន្តរជាតិKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ច្បាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញនៅពេលខាងមុខ ព្រោះកម្ពុជាជាកន្លែងអាចរកស៊ី និងរកផលចំណេ​ញបានពីការវិនិយោគ។

លោកបន្តថា “អ្នកវិនិយោគចិននឹងត្រលប់មកកាន់កម្ពុជាវិញ ប៉ុន្តែអ្វីសំខាន់យើងមិនដឹងថាពួកគាត់មកវិញនៅពេលណា? ប៉ុន្តែយើងសង្ឃឹមក្រោយចប់វិបត្តិកូវីដ១៩ អ្នកវិនិយោគអន្តរជាតិនឹងមកកម្ពុជាកាន់តែច្រើន”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ក្នុងភាពជាបងប្អូន និងមិត្តជិតស្និទ្ឋ លោកជឿថា ចិននិងអ្នកវិនិយោគប្រទេសផ្សេងទៀតនឹងមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញដោយរួចពន្ឋ ទៅកាន់ប្រទេសចិន ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្ររទេសចិនរួចហើយ។

លោកបន្តថា “បើរដ្ឋាភិបាលរៀបចំបានល្អ កម្ពុជានឹងក្លាយជាមូលដ្ឋានផលិតទំនិញចិនដ៏ធំ ដើម្បីនាំចេញទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here