ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងគេហទំព័រCambodiafinancialtimes.com ព្រមទាំងថ្នាក់ដឹកនាំនិងសហការី សូមគោរពផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោទទួលបានគ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)”ពីលោក វ្ល៉ាឌីមៀរ ពូទីនប្រធានាធិបតីរុស្ស៊ី ។
នាឱកាសដ៏វិសេសវិសាលនេះ លោកយិន លាងគង់ និងសហសេវិក សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)” ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
គ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)”គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋនៃសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើងដោយលោកBoris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៊ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៊ី៕