លោកឡុង គឹមសួគ៌ប្រាប់វិធីសាស្រ្តទប់ទល់លំនឹងជីវភាពនិងអាជីវកម្មក្នុងអំឡុង វិបត្តិកូវីដ១៩

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងពេលស្ថានភាពរីករាលដាលជំងឺកូវីដ១៩ Delta បានធ្វើឲ្យស្ថានភាពជជីវភាព និងអាជីវកម្ម របស់ប្រជាពលរដ្ឋជួបភាពឃឃ្លេងឃឃ្លោង និងកំពុងប្រឈមនឹងការក្ស័យទុន។

ស្ថិតក្នុងបរិបទដ៏តានតឹងនេះ លោកឡុង គឹមសួគ៌អគ្គនាយកក្រុមហ៊ុនCenutyr21 Advanced Propertyបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣ សីហានេះថា ក្នុងស្ថានភាពបច្ចុប្បន្នអ្នកមានប្រាក់ច្រើន និងលំហូរសាច់ប្រាក់ល្អ គឺជាស្តេចក្នុងវិស័យ​អចលនទ្រព្យ ដោយសារពេលនេះការប្រមូលទិញអចលនទ្រព្យបានតម្លៃល្អ ប៉ុន្តៃសំរាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម មិនគួរចាប់ផ្តើមនាពេលនេះទេ។

លោកបន្តថា “ក្នុងស្ថានភាពបែបនេះ អ្នកបើកអាជីវកម្មមិនគួរពង្រីកការវិនិយោគទេ ប៉ុន្តែគួរតែពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ជាជាងពង្រីក”។ លោកបន្តថា “អាជីវកម្មជាច្រើនបានជួបការលំបាក ដោយសារផលត្រលប់ពពីការវិនិយោគមកវិញមិនល្អ ដូ  ច្ជេះសុខភាពផ្លូវចិត្ត ជាររឿងសំខាន់ណាស់ ព្រោះសុខភាពជាអាទិភាពទី១”។

លោកឡុង គឹមសួគ៌បានបន្តថា តាមការព្យាករណ៍ស្ថានភាពជំងឺកូវីដ១៩ នឹងមិនបញ្ចប់នៅឆ្នាំ២០២១នេះទេ អ្វីៗអាចបន្តរហូតដល់ឆ្នាំ២០២២ ដោយសារប្រទេសភាគច្រើនចាក់វ៉ាក់សាំងបានតិចនៅឡើយ ហើយការវិវត្តនៃមេរោគបំលែងថ្មី មិនដឹងវិវត្តន៍ចេញរូបភាពអ្វីទៀតឡើយ ខណៈវ៉ាក់សសាំងមួយចំនួនមិនអាចទប់ទល់់ នឹងមេរោគបំលែងថ្មីនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here