ដោយៈសហការី
សៀមរាបៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញ ដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ J Trust Royal សម្រាប់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ចុងក្រោយបង្អស់របស់ខ្លួននៅខេត្តសៀមរាប Rose Apple Square។
កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានគោលបំណងផ្តល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង និងគ្រួសារជំនាន់ថ្មី ក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេ តាមរយៈជំហ៊ានសំខាន់ៗចំនួន៣។
ជំហានទី១
លោកអ្នកអាចធ្វើការជ្រើសរើសប្រភេទយូនីត ដែលលោកអ្នកពេញចិត្តនៅ Rose Apple Square ។
ជំហានទី២
លោកអ្នកអាចធ្វើការទំនាក់ទំនង ទៅកាន់អ្នកប្រឹក្សាគេហដ្ឋាន Rose Apple Square តាមរយៈលេខ +៨៥៥ (០) ៩៩ ២២៥ ៥៨៨។
ជំហានទី៣
ប្រធានផ្នែកកម្ចីឥណទានរបស់ធនាគារ J Trust Royal នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកដើម្បីផ្តល់ព័ត៌មានលម្អិត ពីចំនួនសាច់ប្រាក់ដែលលោកអ្នកអាចខ្ចីបាន។
ជាមួយនឹងកម្មវិធី Alliance Program របស់ធនាគារ J Trust Royal អ្នកដែលមានចំណាប់អារម្មណ៍ទិញខុនដូ Rose Apple Square អាចទទួលបានសមាមាត្រប្រាក់កម្ចីរហូតដល់ ៦០% ក្នុងអត្រាការប្រាក់ត្រឹមតែ៦.៨៨% តែប៉ុណ្ណោះ សម្រាប់ឆ្នាំដំបូង និង ៧.៨៨%សម្រាប់ឆ្នាំបន្តបន្ទាប់។ កម្មវិធីដ៏ពិសេសនេះ ក៏បានផ្តល់ជូនរយៈពេលនៃការដាក់ពាក្យស្នើសុំប្រាក់កម្ចីរយៈពេលខ្លី ត្រឹម៥ថ្ងៃសម្រាប់អ្នកដាក់ពាក្យ ដែលមានចំណូលពីប្រាក់ខែ និង៨ថ្ងៃសម្រាប់អ្នកដែលមានចំណូលពីអាជីវកម្ម។
បន្ថែមពីលើដំណើរការរហ័សក្នុងការស្នើសុំ បេក្ខភាពជោគជ័យក្នុងការស្នើសុំប្រាក់កម្ចី ដែលមានទំហំសាច់ប្រាក់ចាប់ពី២០០,០០០ ដុល្លារឡើងទៅ នឹងមានសិទ្ធិក្លាយជាអតិថិជន VIP របស់ធនាគារ J Trust Royal ដោយមិនតម្រូវឲ្យមានគណនីប្រាក់កក់អប្បបរមាក៏បាន។
Rose Apple Square នឹងក្លាយទៅជាបណ្តុំសហគមន៍ដ៏មមាញឹកមួយ ស្ថិតនៅចំកណ្ដាលក្រុងសៀមរាប ដែលរួមបញ្ចូលមុខងារសំខាន់ទាំង៤ក្នុងកន្លែងតែមួយ ដូចជា ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា ស័ក្តិសមបំផុតសម្រាប់ និយោជិតសម័យបច្ចេកវិទ្យាទំនើប។ គម្រោងដែលមានភាពសម្បូរបែប ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់នេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម re:edge architecture + design ដែលធ្លាប់ទទួលបានពានរង្វាន់ផ្នែកអចលនទ្រព្យល្បីៗដូចជា Best Residential Development ក្នុងខេត្តសៀមរាប ពានរង្វាន់ Best Commercial Landscape Architectural Design នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា២០២០ រៀបចំដោយ PropertyGuru ដែលជាក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាអចលនទ្រព្យដ៏ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក គាន គឹមលាង ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ULS បានមានប្រសាសន៍ថា “យើងបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការរចនា Rose Apple Square ដោយផ្តោតសំខាន់លើអ្នកជំនាញវ័យក្មេង និងអ្នកទិញផ្ទះលើកដំបូង”។លោកបន្តថា “ដោយសារយើងមើលឃើញពីតម្រូវការជាក់ស្តែង របស់ប្រជាជនកម្ពុជាក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បង ធ្វើឲ្យយើងបង្កើតនូវអចលនទ្រព្យមុខងារចម្រុះ ស្ថិតក្នុងកន្លែងតែមួយ”។
លោកបន្តថា ជាមួយគម្រោងលើវិសាលភាពផ្ទៃដី០.៦ ហិកតា យើងបានរួមបញ្ចូលខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាប្រមូលផ្តុំសហគមន៍ជាច្រើន ដែលនឹងធ្វើឲ្យគម្រោងរបស់យើងកាន់តែពិសេស និងមានភាពរស់រវើក។ តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ J Trust Royal យើងសង្ឃឹមនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទិញផ្ទះលឿន រហ័ស ងាយស្រួល និងគ្មានភាពស្មុគស្មាញ។
អំពី ULS
ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងការរស់នៅដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលផ្តោតសំខាន់លើដំណោះស្រាយ ក្នុងការរស់នៅជាសហគមន៍ ដើម្បីឆ្លើយតបទៅនឹងសន្ទុះ នៃការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក គាន គឹមលាង ULS បានកសាងគម្រោង ផ្តោតសំខាន់លើសហគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាច្រើន នៅក្នុងព្រះរាជាណាចក្រដូចជាគម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ។
ហ្វេសប៊ុក៖ https://www.facebook.com/RoseAppleSquare
វេបសាយ៖ https://www.roseapplesquare.com/
YouTube៖ https://www.youtube.com/channel/UCWfPEVORBP89eHJJtptvFGw
ដើម្បីដឹងកាន់តែច្បាស់ពីគម្រោង សូមទស្សនាវីដេអូខាងក្រោមនេះ៖