ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនLSCG លោកលី សុខឆាយបានអនុម័តទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក សម្រាប់ស្វែងរកឱកាសហការណ៍ជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុងដើម្បីបង្កើនផលិតភាពរោងចក្រស៊ីម៉ងត៍។
លោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនារសៀលថ្ងៃទី៣ ខែវិច្ឆិការនេះថា លោកនិងសេដ្ឋីចិនបានសហការគ្នា ដើម្បីចូលរួមជាមួយក្រុមហ៊ុនផលិតស៊ីម៉ងត៍ នៃក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដើម្បីបង្កើនការផលិតស៊ីម៉ងត៍ សេវាកម្ម គុណភាព ក្នុងន័យឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងស្រុក ដោយសារវិស័យសំណង់កម្ពុជាកំពុងមានភាពរីកចម្រើន និងធ្វើឲ្យមានតម្រូវការស៊ីម៉ងត៍កាន់តែច្រើន។
បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍កាន់តែច្រើន ដែលឆ្លើយតបនឹងតម្រូវការក្នុងស្រុក ពិសេសបានចូលរួមកាត់បន្ថយការពឹងផ្អែក ការនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាងផងដែរ៕