ដោយ៖ សុផារី
ភ្នំពេញ៖ កាលពីថ្ងទី០៥ ខែវិច្ឆិកានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ ក្រុមហ៊ុន ADVANT TRAVEL GOODS (CAMBODIA) CO., LTD តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតវ៉ាលិសគ្រប់ប្រភេទនិងកៅអីចល័តសម្រាប់ដំណើរកម្សាន្ត។
ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៧កន្លែង។
គិតក្នុងរយៈពេល១ខែក្នុងខែតុលា២០២១ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១២គម្រោងគិតជាទឹកប្រាក់ចំនួន១១២លានដុល្លាអាមេរិក។