ព្យាករណ៍៖ កំណើន GDP របស់សហរដ្ឋអាមេរិក នឹងកើនឡើងដល់៥,០%ក្នុងត្រីមាសទី៤ ឆ្នាំ២០២១

0

ដោយសុខុម

ញូវយ៉ក: អង្គការសិក្សាស្រាវជ្រាវសេដ្ឋកិច្ច The Conference Board ដែលមានមូលដ្ឋានៅក្រុងញូវយ៉ក បានព្យាករកាលពីខែវិច្ឆិកា កន្លងទៅថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិក នឹងកើនឡើងដល់៥,០%ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ បើធៀបនឹងកំណើន២,០%ក្នុងត្រីមាសទី៣ ហើយកំណើនប្រចាំឆ្នាំ២០២១ ទាំងមូលនឹងទទួលបាន៥,៥%។

អង្គការនេះបានព្យាករទៀតថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងទទួលបានកំណើន៣,៥%ក្នុងឆ្នាំ២០២២ និង២,៩%ក្នុងឆ្នាំ២០២៣។ ការពន្យាករនេះត្រូវបានទម្លាក់ទាបជាងការព្យាករកាលពីខែតុលា កន្លងទៅ ថ្វីបើសភាអាមេរិក ទើបតែបានអនុម័តកិច្ចកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធាប់កាលពីពេលថ្មីនេះក្ដី។

ការបន្ទាបការព្យាករក្នុងខែវិច្ឆិកា កន្លងទៅនេះគឺដោយសារក្ដីបារម្ភចំនួន២ដូចខាងក្រោម៖

ទី១: ទោះបីជាមានវឌ្ឍនភាពក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្ដី ក៏តាមការរំពឹងថានឹងមានករណីថ្មីៗនេះការឆ្លងវីរុសកូវីដ-១៩ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ ដោយសារអាកាសធាតុកាន់តែត្រជាក់ ហើយមនុស្សនៅជុំគ្នាក្នុងសំណង់អគារ ឬកន្លែងបិទជិតជាច្រើនជាងមុន។ រឿងនេះធ្លាប់បានកើតឡើងកាលពីដើមឆ្នាំ២០២១ រួចមកហើយ ហើយរលកនៃការឆ្លងនៅដើមឆ្នាំក្រោយនឹងធ្វើឱ្យកំណើននៃការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។

ទី២: តាមការព្យាករថា ធនាគារកណ្ដាលអាមេរិក (Federal Reserve) នឹងដំឡើងអត្រាការប្រាក់ឆាប់រហ័ស និងញឹកញាប់ការរំពឹងទុក។ ការបន្តកើតមាននូវអត្រាអតិផរណាខ្ពស់ និងការស្ទុះងើបឡើងវិញកាលពីពេលថ្មីៗនេះនូវអត្រាជួលមនុស្សឱ្យធ្វើការទំនងជាជំរុញឱ្យធនាគារកណ្ដាលអាមេរិក ចាប់ផ្ដើមគ្រប់គ្រងស្ថានការណ៍កាន់តែឆាប់រហ័ស។

ខណៈកត្តាទាំង២នេះនឹងធ្វើឱ្យកំណើនក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ បង្អង់ល្បឿន វាពិតជាសំខាន់ណាស់ក្នុងការកត់សម្គាល់ថា ការព្យាករទាំងនេះនៅតែបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅរយៈពេល២ឆ្នាំខាងមុខ៕ The Conference Board៕

LEAVE A REPLY

Please enter your comment!
Please enter your name here