​សម្តេចតេជោៈក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្តីសម្រាប់អ្នកជំនាន់ក្រោយត្រូវបានរៀបចំរួចហើយ

0

ដោយៈ ជេស៊ីកា

តាខ្មៅៈសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្ត។

ថ្លែងក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី២៤(ខែធ្នូ)នេះប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេនទាំងស្អីៗ

សម្តេចបានបន្ថែមថា ក្នុងសន្និបាតនោះ នឹងមានការងារមួយចំនួនដែលគណៈកម្មាធិការកណ្តាលមានការចាំបាច់ដែលត្រូវធ្វើ។

 

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រឱ្យ លោកហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ក្រោ​យការប្រកាសនេះតំណាងក្រសួងស្ថាប័ន អង្គភាពនានា មន្រ្តីរាជការខ្ពង់ខ្ព​ស់ ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា សមាគមន៍ និងវិស័យឯកជន បានចេញញត្តិគាំទ្រដល់ប្រសាសន៍ សម្តេចតេជោ និងកោតសរសើរពីភាពស័ក្តិសមនៃបេក្ខភាព លោក ហ៊ុន ម៉ាណែត។

សម្តេចបានបញ្ជាក់ថាយើងនឹងដំណើរការសន្និបាត ខ្ញុំអត់បង្ហាញទេក្រៅពីមនុស្សប៉ុន្មាននាក់ គឺគណៈរដ្ឋមន្រ្តីថ្មីមួយ ត្រូវបានត្រៀមរៀបចំរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ ផ្តាំទៅអ្នកឯងទៅ គណៈរដ្ឋមន្រ្តីនេះមានបណ្ឌិតជិតពាក់កណ្តាល ក្រៅពីនោះ អនុបណ្ឌិត

សម្តេចបានលើកឡើងថា គណៈរដ្ឋមន្រ្តីថ្មីនេះជាធនធានល្អរបស់គណ​បក្សប្រជាជន ដែលមានអាយុក្រោម៦០ឆ្នាំ ហើយសម្តេចបានបញ្ជាក់ទៀតថា ផ្ទៃក្នុងរបស់គណបក្សបានឯកភាពគ្នាថា អ្នកដែលមានអាយុលើពី៦០ឆ្នាំនឹងដើរចេញ។

សម្តេចបញ្ជាក់ទៀតថា ម្សិលមិញប្រជុំផ្ទះខ្ញុំរួចស្រេចបាត់ទៅហើយ ខ្ញុំ ខេង (សម្តេច ស ខេង) ឈុំ (សម្តេចសាយឈុំ) បាញ់ (សម្តេចទៀ បាញ់) ម៉ែន សំអន សម្រេចបញ្ជីគណៈរដ្ឋមន្រ្តីរួចបាត់ គណៈរដ្ឋមន្រ្តីបម្រុង ប៉ុន្តែមិនមែនឆ្នាំ២០២៣ ឆ្នាំ២០២៣ ខ្ញុំនៅតែជាបេក្ខជន ប៉ុន្តែពេលណាមួយគឺជាក់ស្តែង ហើយមាននិរន្តរភាព ក្រុមហ៊ុននានាកុំបារម្ភ អ្នកធ្វើព្រលានយន្តហោះបន្តធ្វើទៅ វាច្បាស់ណាស់ហើយថា បន្ទាប់ពីឪវា គឺកូនវា

LEAVE A REPLY

Please enter your comment!
Please enter your name here