ដោយៈ សុផារី
ភ្នំពេញៈ ជំងឺកូវីដ១៩ បានក្លាយជាផ្នែកមួយដែលធ្វើឲ្យទីផ្សារផ្ទះនិងដីឡូត៍លំហែរកើនឡើង ពិសេសការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋសារផ្ីដ១៩ បានក្លាយជាផ្នែកមួយដ ដែក ដែល ដែលបានធ្វើឲ្យផ្នែកថ្មី នៃទីផ្សារងជលនទ្រព្យនៅកម្ពុជា មានភាពពេញនិយមខ្លាំង។
លោក Cooler Tan ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែកាយបូកគោលែនទី១ និងទី២ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គម្រោងបូកគោលែនទី២ របស់លោកបានប្រកាសបើកលក់ ចាប់តាំងពីអំឡុងខែកញ្ញា២០២១នេះ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅភ្នំពេញ។
លោកបន្តថា ទស្សនៈវិស័យអភិវឌ្ឍន៍ដីឡូតិ៍លំហែរ បូកគោលែន លោកយល់ថា ពីមុនមានគេពុះដីឡូតិ៍បែបពាណិជ្ជកម្ម (ក្បែរក្រុង) បន្ទាប់មកដីឡូតិ៍បែបឧស្សហកម្ម (ក្បែររោងចក្រ) ពីរ បីឆ្នាំក្រោយមកឃើញមានពុះដីឡូតិ៍លំហែ ពិតមែនតែវាថ្មីមែន ប៉ុន្តែវាមានតម្រូវការច្រើនពីប្រជាជន ដីឡូតិ៍ប្រភេទនេះនិងត្រូវប៉ាន់ច្រើន ព្រោះប្រជាជនភាគច្រើនគាត់ស្រ្តេស គេងនៅតែផ្ទះដោយសារកូវីដ មិនហ៊ានទៅណា។
លោកបន្ថែមទៀតថា ប្រជាពលរដ្ឋដែលបានទិញដី ពីគម្រោងបូកគោលែនទី២ បានបង្ហាញពីចំណាប់អារម្មណ៍ និងត្រៀមសង់ផ្ទះលំហែរបស់ខ្លួននៅលើដីឡូត៏ ដែលបានទិញពីក្រុមហ៊ុន ហើយមិនយូរទេ តំបន់នោះនឹងមានមនុស្សមកស្នាក់នៅថ្ងៃសម្រាកច្រើន រីករាយជាមួយខ្យល់អាកាសទេសភាព និងការដាំដុះបន្លែបង្ការលើដីរបស់ខ្លួន។
អគ្គនាយកក្រុមហ៊ុន R Investments Group និងជាស្ថាបនិកគម្រោងកំពតរីវើផាក លោកបណ្ឌិត តេង រិទ្ធីបានមានប្រសាសន៍ថា មួយរយៈនេះទីផ្សារផ្ទះ និងដីឡូត៍លំហែរ មានការរីកចម្រើនខ្លាំង ចំណែកការទិញក៏មានសកម្មភាពផុសផុល ជាពិសេសភ្ញៀវនៅក្នុងស្រុករបស់យើង និងភ្ញៀវពីបរទេសមកពីអឺរ៉ុប និងបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ដែលគាត់មកវិនិយោគក្នុងទឹកដីខេត្តកំពត មានឱកាសច្រើនមែនទែន។
លោកបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា គម្រោងកំពតរីវើផាកនឹងលក់បានជោគជ័យ ដោយសារគម្រោងនេះ មានចម្ងាតតែ៣គីឡូប៉ុណ្ណោះពីទីរួមខេត្តកំពត មានបរិយាកាសល្អ វិសាលភាពដីក៏ធំ ងាយស្រួលអភិវឌ្ឍន៍។លោករំពឹងថា “គម្រោងនេះនឹងទាក់ទាញអ្នកទេសចរណ៍ខ្លាំង តាមរយៈការបង្កើតសេវាកម្មទេសចរណ៍ផ្សេងៗ ដូចជា សេវាកម្មផ្សារទឹក ឬក៏ជាផ្សារណាត់សម្រាប់ពេលចុងសប្តាហ៍ ភ្ញៀវអាចមកញាំអាហារនៅមាត់ព្រែក អាចជិះទូកលេងតាមមាត់ព្រែក ក៏ដូចជាជួលទូកជិះកំសាន្តតាមមាត់ព្រែក ជាការជួយជម្រុញទេសចរណ៍របស់ខេត្តកំពត កាន់តែរីកចម្រើនជាងមុន។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា គម្រោងនេះនឹងលក់បានលឿន ដោយសង្ឃឹមថា អតិថិជនប្រាកដជាមានភាពជឿជាក់ និងគាំទ្រនូវការបង្កើតសេវាកម្មទេសចរណ៍ នៅក្នុងគម្រោងមួយនេះ ជាការពិត ខេត្តកំពត មានផ្នែកសំខាន់ៗទាក់ទាញ មានភ្នំ ព្រែក ឆ្នេរ។
ចំណែ្លោក សុខ គែន បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពតនិងកែប ភាគច្រើនអ្នកទិញដែលមកពីក្រុងភ្នំពេញ មាននិន្នាការធ្វើផ្ទះលម្ហែចុងសប្តាហ៍ ឬផ្ទះទី២ ព្រោះថា កំពតជាគោលដៅទេសចរណ៍លម្ហែកាយបែបធម្មជាតិ ដែលទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងស្រុកច្រើនផងដែរ។
លោកបានមានប្រសាសន៍បន្ថែមថា “ភាពច្រើន បងប្អូនអ្នកភ្នំពេញចាប់អារម្មណ៍លើគម្រោងផ្ទះទី២ របស់គាត់ គាត់ចង់មានផ្ទះលម្ហែចុងសប្តាហ៍ឬ សម្រាប់វិស្សមកាល”។
យ៉ាងណាក៏ដោយ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ថា បើនៅតែចង់ធ្វើនៅពេលនេះ គឺអាចធ្វើបាន ប៉ុន្តែអ្នកអភិវឌ្ឍន៍ត្រូវគិតទៅដល់រឿងធំៗចំនួន៤ គឺ ទីតាំង បរិយាកាសធម្មជាតិ រយៈពេលនៃការធ្វើដំណើរ និងក្រុមមនុស្សដែលត្រូវទិញ ព្រោះនេះគឺជាចំណុចស្លាប់រស់នៃផ្ទះលំហែកម្សាន្ត។
លោកបន្តថា ទីតាំងដីឡូត៍ និងផ្ទះលំហែរ គួរជាទីតាំងដែលមានបរិយាកាសធម្មជាតិគួរឱ្យចង់រស់នៅ ហើយសំខាន់ជាងនេះទៀត គឺចំងាយត្រូវមិនឆ្ងាយពីភ្នំពេញខ្លាំង ត្រឹម២ម៉ោងពីភ្នំពេញគឺសមល្មម”។លោកបន្តថា “ មិនមែនមានដី ហើយចង់ធ្វើផ្ទះលំហែរ បានគ្រប់កន្លែងបាននោះទេ។ ជាងនេះទៅទៀត មុននឹងធ្វើត្រូវសិក្សារកអតិថិជនសិន”៕