Elon Musk ប្រឈមការបង់ពន្ធធ្ងន់កដល់ទៅជាង១០ពាន់លានដុល្លារ

0

ដោយ៖ សុខុម

ញូវយ៉ក: កំពូលមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter នៅថ្ងៃទី២០ ធ្នូ ថា លោកនឹងត្រូវបង់ពន្ធរហូតដល់ទៅជាង១១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

កាលពីដើមសប្ដាហ៍នេះ លោកស្រី Elizabeth Warren ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា លោក Elon Musk ត្រូវតែបង់ពន្ធ ហើយឈប់ “កេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់គេគ្រប់គ្នា” បន្ទាប់ពីទស្សនាវដ្ដី Time Magazine បានប្រសិទ្ធនាមលោកជា “បុគ្គលឆ្នើមប្រចាំឆ្នាំ” (Person of The Year) របស់ខ្លួនសម្រាប់ឆ្នាំ២០២១ នេះ។

លោក Elon Musk បានឆ្លើយតបទៅលោកស្រី Elizabeth Warren ថា លោកនឹងក្លាយជាបុគ្គលដែល “ត្រូវបង់ពន្ធច្រើនជាងពលរដ្ឋអាមេរិក ណាៗទាំងអស់ជាប្រវត្តិសាស្ត្រនៅឆ្នាំនេះ”។

លោក Elon Musk គឺជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុន Tesla របស់លោកនៅពេលនេះមានតម្លៃរហូតដល់ទៅប្រមាណ១ទ្រីលានដុល្លារអាមេរិក ឯណោះ។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ លោក Elon Musk បានលក់ភាគហ៊ុនក្រុមហ៊ុន Tesla របស់លោកប្រមាណជិត១៤ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here