ក្រុមហ៊ុនតូយ៉ូតាស្នើសុំបង្កើតរោងចក្រគ្រឿងបង្គុំរថយន្តនៅកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនតូយ៉ូតា កំពុងស្នើសុំដើម្បីរៀបចំបង្កើតរោងចក្រគ្រឿងបង្គុំរថយន្តនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ Masahiro Mikami អគ្គរាជទូតជប៉ុន ក្នុងជំនួបចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ។

ក្រៅពីគម្រោងគម្រោងបង្កើតរោងចក្រគ្រឿងបង្គុំនៅកម្ពុជារបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងជំនួបនោះលោក Masahiro Mikami ក៏បានប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជាដែរថា មានក្រុមហ៊ុនជប៉ុនដទៃទៀត ក៏គ្រោងស្នើសុំក្នុងការបង្កើតរោងចក្រអគ្គិសនីដំណើរដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យ។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយ១៤៥លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាស្តារសេដ្ឋកិច្ចជាតិពីវិបត្តិកូវីដ-១៩។ ឯកអគ្គរាជទូតជប៉ុនក៏លើកឡើងពីគោលបំណងរបស់ប្រទេសជប៉ុនក្នុងការចូលរួមអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ ជាកំពង់ផែស្នូលនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ជប៉ុនត្រៀមកិច្ចសហការផ្តល់ការគាំទ្រដែលប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here