រដ្ឋាភិបាលព្រមាននិងទុកពេលឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណេត និងទូរស័ព្ទកែលំអរសេវារបស់ខ្លួនឡើងវិញ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទុករយៈពេល៣ខែចុងក្រោយ ដើម្បីឱ្យប្រតិបត្តិករសេវាអិនធើណេត និងសេវាទូរស័ព្ទ ពិនិត្យ និងកែលម្អ គុណភាពសេវាអ៊ីនធើណេត និងសេវាទូរសព្ទនៅក្នុងបូរីនានាទាំងអស់ បើផុតកំណត់នេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះ ក្នុងកិច្ចសំណេះសំណាល ជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអ៊ីនធើណិត កាលពីចុងសប្តាហ៍មុន។

លោកបន្តថា “បញ្ហាគុណភាពសេវាអិនធើណេត និងទូរសព្ទចល័ត អាចប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុ​ងពេលកូវីដ-១៩”។ លោកបន្តថា “បញ្ហាមានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ”។

លោកជា វ៉ាន់ដេតបានបន្តថា ដូច្នេះ ក្រសួងបាននិងកំពុងដោះស្រាយជាបន្ដបន្ទាប់។ កន្លងមក ក្រសួងបានបំពាក់ឧបករណ៍វាស់ស្ទង់ គុណភាពសេវា និងបានបង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់ នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ជាដើម។

ប្រជាពលរដ្ឋរស់នៅតាមបុរីនានាបានសម្តែងការរអ៊ូរទាំាំ និងខឹងសម្បារនៅពេលដែលតំបន់ដែលខ្លួនរស់នៅ ធ្លាប់មានសេវាទូរស័ព្ទពេញលេញ និង​ងាយស្រួលប្រើប្រាស់ បែរជាក្រោយមកសេវាទូរស័ព្ទផុតផើយ មិនអាចទំនាក់ទំនងការងារបាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here