អ្នកឧកញ៉ាលី ហួរៈយើងគួររៀនសម្របខ្លួននឹងបញ្ហានិងបន្តចាក់វាក់សាំងបង្ការ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានថ្លែងថា ស្ថានភាពបែបនេះ យើងគួរសម្របខ្លួននឹងបញ្ហា ហើយត្រូវបន្តការពារពីជំងឺកូវីដ១៩ ប្រភេទថ្មី។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី១២ មករានេះថា ដោយសារស្ថានភាពទប់ស្កាត់ជំងឺយើង មានភាពប្រសើរខ្លាំងធៀបជាមួយប្រទេសជិតខាង ដោយសារការដឹកនាំរបស់សម្តេចតេជោ ។​ហេតុនេះយើង មិនសូវមានការភ្ញាក់ផ្អើល នឹងការមកដល់ននៃមេរោគអូមីក្រុងទេ ប៉ុន្តែយើងត្រូវតែបង្ការ និងការពារ។

អ្នកឧកញ៉ាបានបន្តថា “ស្ថានភាពអភិវឌ្ឍន៍ និងការលក់លំនៅដ្ឋាននាពេលនេះ មិនទាន់រងផលប៉ះពាល់ខ្លាំងនោះទេ ហើយផលប៉ះពាល់របស់វាខ្លាំងឬតិច ក្នុងកម្រិតណា យើងរង់ចាំមើលសិន”។ អ្នកឧកញ៉ាបានបន្តថា “ជាក់ស្តែងឆ្នាំ២០២២នេះ មានបុរីជាច្រើនទាំងថ្មី ទាំងចាស់បានកើនឡើងច្រើនណាស់ បើធៀបនឹងឆ្នាំមុន”។

និយាយដល់តម្រូវការ និងការផ្គត់ផ្គង់ អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ធម្មតានៅពេលមានការសាងសង់ មានន័យថា ពួកគេសម្លឹងមើលឃើញអ្នកទិញហើយ ពិសេសយើងមើលឃើញថា និន្នាការទីផ្សារនៅតែបន្តប្រសើរនាពេលខាងមុខ ដោយសារសេដ្ឋកិច្ចរបស់យើង នឹងងើបឡើង​វិញ ខណៈជំងឺកូវីដថ្មីអូមីក្រុង ទំនងជាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេកនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here